សមត្ថកិ​ច្ច​​​ ​ជិ​ត​​​១​០​​​ម៉ឺ​ន​​​នា​ក់ ​​ត្រៀ​ម​​​​កា​រ​ពារ ​​យុ​ទ្ធ​​នា​​​កា​រ​ឃោ​ស​នា ​​និ​ង​​​​កា​រ​បោះ​ឆ្នោ​ត​ ​​​ជ្រើ​ស​តាំ​ង​​​តំ​ណា​ង​រា​ស្ត្រ​​​អា​ណ​ត្តិ​​​ទី​​​៧​ ​ឆ្នាំ​​​​២​០​២​៣​

​រាជធានីភ្នំពេញ ៖ អ្ន​ក​នាំ​ពា​ក្យ​​​អ​គ្គ​ស្ន​ង​កា​រ​ដ្ឋា​ន​​​ន​គ​រ​​​បា​ល​​​ជា​តិ​ ​លោ​ក​​​​ឧ​​​ត្ត​​​ម​​​សេ​នី​យ៍​ ​ឆា​យ​ ​គឹ​ម​​​ខឿ​​ន​ ​បា​ន​ប​ញ្ជា​ក់​​​ប្រា​ប់​​​​ប​ណ្តា​ញ​​​សា​រ​​​ព​​​ត័​​​​ត៌​មា​ន​​​ថា​ ​កម្លាំ​​ង​​​ស​ម​ត្ថ​កិ​ច្ច​​​ប្រ​មា​ណ​​​ជិ​ត​​​១​​០​​​ម៉ឺ​ន​​​នា​ក់​ ​បា​ន​​​ត្រៀ​ម​​​រួ​ច​​រាល់​​​​ហើ​យ​ ​ស​ម្រា​ប់​​​កា​រ​ពា​រ​ ​យុ​ទ្ធ​នា​កា​រ​​​​ឃោ​ស​នា​បោះ​ឆ្នោ​ត​ ​និ​ង​ ​កា​រ​បោះ​ឆ្នោ​ត​​​ជ្រើ​ស​តាំ​​ង​​​តំ​ណា​ង​រា​ស្ត្រ​​​អា​ណ​ត្តិ​​​ទី​​​៧​ ​ឆ្នាំ​​​២​០​២​៣​ ​ខា​ង​មុ​ខ​​​។​

អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ថ្លែងបន្តថា ក្នុងចំណោម​កម្លាំង​សមត្ថកិច្ច​ជិត ១០​ម៉ឺន​នាក់​នេះ គឺ​កម្លាំង​ជាង​២​ម៉ឺន​នាក់​សម្រាប់​ការពារ​ការឃោសនាបោះឆ្នោត ខណដែល​កម្លាំង​ជាង ៧​ម៉ឺន​នាក់​ទៀត សម្រាប់​ការពារ​នៅ​ថ្ងៃ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​។ លោក​បន្ថែមថា ក្រៅពី​កម្លាំង​ជិត ១០​ម៉ឺន​នាក់​នេះ យើង​ក៏មាន​ត្រៀមកម្លាំង​អន្តរាគមន៍​នៅតាម មូលដ្ឋាន​សរុប​ប្រមាណ​ជាង ៦​ពាន់​នាក់ និង​មាន​ត្រៀមកម្លាំង​ថ្នាក់ ជាតិប្រមាណ​ជាង ១​ពាន់​នាក់​ទៀត ដើម្បី​ត្រៀម​ចេញ​ប្រតិបត្តិការ​នៅក្នុង​ករណី​មាន​ហេតុការណ៍​ចៃដន្យ​យថាហេតុ​កើតឡើង​ក្នុងដំណាក់កាល​ឃោសនាបោះឆ្នោត ការបោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​។

គួររំលឹកថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ( គ​.​ជ​.​ប ) កាលពី​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២៣ បានចេញ​សេចក្តីអំពាវនាវ​ដល់គ​ណ​បក្សនយោបាយ បេក្ខជន អ្នកគាំទ្រ​គណបក្សនយោបាយ​ទាំងអស់ ត្រូវគោរព​តាម​វិធាន បទ​ប្បញ្ញត្តិ និង​គោលការណ៍​ដែល​មានចែង​ក្នុង ច្បាប់​ស្តីពី​ការបោះឆ្នោត​តំណាងរាស្ត្រ គោរព​តាម​បទបញ្ជា និង​នីតិវិធី សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ ក្រមសីលធម៌ និង​គោលការណ៍​នានា ដែល​បាន​កំណត់ដោយ គ​.​ជ​.​ប ដើម្បីឱ្យ​ការឃោសនាបោះឆ្នោត​របស់​គណបក្សនយោបាយ​ប្រព្រឹត្ត​ទៅដោយ សន្តិវិធី អហិង្សា សន្តិសុខ និង​សុវត្ថិភាព ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *