ឯក​ឧ​ត្ត​ម​ ​ជា​​ ​សុ​គ​ន្ធា ​​ ​បា​នចូលរួម​​​ ​ក្នុ​​​ង​​ពិ​​​ធី​ ​​​អ​​​ប​​​អ​រ​​​​​សា​ទ​​រ​ ខួ​​ប​លើ​ក​ទី​៧​២​ ​ថ្ងៃ​ប​ង្កើ​ត​គ​ណ​ប​ក្ស​ប្រ​ជា​ជ​ន​ក​ម្ពុជា​​ ​និ​ង​បើ​ក​នូ​វ​យុ​ទ្ធ​នា​កា​រ​ឃោស​នា​ បោះ​ឆ្នោ​ត​​ជ្រើ​ស​តាំ​ង​តំ​ណាងរា​ស្រ្ត​នី​តិ​កា​ល​ទី​​៧​ មា​ន​​ស​មា​ជិ​ក​ ​ស​មា​ជិ​កា​ ​ចូ​ល​រួ​ម​ចំ​នួ​​ន​ ​ ​៦​៥​២​នា​ក់ ​​ ​ស្ថិ​តនៅ​​ឃុំថ្កូ​វ​​​ស្រុ​ក​កំ​ព​ង់​ត្រ​បែ​ក​ ​ ​ខេ​ត្ត​ព្រៃ​វែ​ង​

ខេ​ត្ត​ព្រៃ​វែ​ង ៖ ​កា​ល​ពី​ថ្ងៃ​ទី​០​១​ ​ខែ​ក​ក្ក​ដា​ ​ឆ្នាំ​២​០​២​៣​ ​​នៅ​ទី​ស្នា​ក់​កា​រ​គ​ណ​ប​ក្ស​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ឃុំ​ថ្កូ​​វ​ ​បា​ន​រៀ​ប​ចំ​បើ​ក​
​យុ​ទ្ធ​នា​កា​​រ​ឃោ​ស​នា​បោះ​ឆ្នោ​ត​ជ្រើ​ស​រើ​ស​តំ​ណា​ង​​រា​ស្រ្ត​នី​តិ​កា​ល​ទី​៧​ ​នឹ​ង​ពិ​ធី​​រំ​លឹ​ក​ខួ​ប​លើ​ក​ទី​៧​២​ថ្ងៃ​ប​ង្កើ​​ត​គ​ណ​ប​ក្ស​ប្រ​ជា​ជ​ន​ ​ស្ថិ​ត​ក្រោ​ម​អ​ធិ​ប​តី​ភា​ព​ឯ​ក​ឧ​ត្ត​​ម​ ​ជា​ ​សុ​គ​ន្ធា​ ​អ​នុ​ប្រ​ធា​ន​ក្រុ​ម​​កា​រ​ងា​រ​ចុះ​ជួ​​យ​ស្រុ​ក​ ​ជា​ប្រ​ធា​​ន​ចុះ​ជួ​យ​ឃុំ​ថ្កូ​វ​ ​ស្រុ​ក​កំ​ព​ង់​​ត្រ​បែ​ក​ ​ ​ខេ​ត្ត​ព្រៃ​វែ​ង។

សមាសភាពចូលរួម អចិន្រ្តៃយ៍បក្សស្រុកឃុំ សាខាតាមអង្គភាព សាខាបក្សភូមិទាំង៧ មេក្រុមបក្សឃោសនិក យុវជនឃុំ ភូមិ ប្រជាការពារ ភ្នាក់ងារសង្កេតការគណបក្ស សង្កេត់ការនារីសរុប ៦៥២នាក់។

សូមរំលឹកដែរថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។ គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយត្រូវគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។

សូមរំលឹកដែលថា ប្រជាជន គឺជាជម្រើសទីមួយរបស់គណបក្សប្រជាជនកម្ពុជា។បន្ទាប់ពីស្តាប់ការផ្សាយបន្តផ្ទាល់ សេចក្តីថ្លែងការណ៍របស់សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ជាសុគន្ធា អនុរដ្ឋលេខាធិការនិងជា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំថ្កូវ បានមានមតិសំណេះសំណាលប្រជាពលរដ្ឋ មុនក្បួនដង្ហែរឃោសនាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នេះថា ការបោះឆ្នោតជូនគណបក្សជាជនកម្ពុជា គឺជាការបោះឆ្នោតជូនខ្លួនឯងនិងក្រុមគ្រួសារ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាសន្តិភាព និង ការអភិវឌ្ឍន៍ មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលតែងតែនៅជិតនិងតស៊ូជាមួយប្រជាពលរដ្ឋទោះក្នុងគ្រាលំបាកយ៉ាងណាក៏ដោយ ក៏មិនដែលបោះបង់ប្រជាជនណាម្នាក់ឡើយ ជាចុងក្រោយឯកឧត្តម បានសូមសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ អោយចូលរួមការបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុននេះឲ្យបានគ្រប់គ្នា ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *