ជំនន់ទឹ​កភ្លៀ​ង ​វា​យ​ផ្តា​ច់​​ផ្លូ​វ​២​ក​ន្លែ​ង នៅ​ស្រុ​​ក​ភ្នំ​ស្រួ​ច​ ​ខេ​ត្ត​កំ​ព​ង់​ស្ពឺ​​ ​ឯ​ក​ឧ​ត្ត​ម​អភិ​បា​​ល​ខេត្ត​​ ​ចុះ​ពិនិ​​ត្យ​ផ្ទា​ល់​ ​និ​ង​ក្រើន​រំ​លឹ​ក​​ពល​រដ្ឋ​ ឱ្យ​​ប​ង្កើ​ន​កា​រ​ប្រុ​ង​ប្រ​យ័​ត្ន​

ខេត្តកំពង់ស្ពឺ ៖ ​ឯក​ឧ​ត្ត​ម​ ​វ៉ី​ ​សំ​ណា​ង​ ​អ​ភិ​បា​ល​ខេ​ត្ត​កំ​ព​ង់​ស្ពឺ​ ​បា​ន​ក្រើ​ន​រំ​លឹ​ក​ឱ្យ​ប្រ​ជា​ព​ល​រ​ដ្ឋ​ដែ​ល​កំ​ពុ​ង​ទ​ទួ​ល​​រ​ង​ផល​​ប៉ះពា​ល់​ដោ​យ​ជំ​ន​ន់​ទឹ​ក​ភ្លៀ​ង​ប​ង្កើ​ន​កា​រ​ប្រុ​ង​ប្រ​យ័​ត្ន​ប​ន្ថែ​​មទៀ​ត​ ​ខ​ណៈ​​ទឹ​កកំ​​ពុ​ងហ​​ក់​ឡើ​ង​ខ្លាំ​ង​ប​ន្ត​លិ​ច​ល​ង់​ ​នៅ​តា​ម​តំ​ប​ន់​មួ​យ​ចំ​នួ​ន​​ផ្សេ​ងទៀ​​ត​ ​ក្នុ​ង​ភូ​មិ​សាស្ត្រ​ស្រុ​ក​ភ្នំ​ស្រួ​ច​ ​និ​ង​ផ្តាច់​ផ្លូ​​វ២​ខ្សែ​​ ​មិ​នអា​ច​​ច​រា​ច​រ​ណ៍បា​​ន​។​

​កា​រ​លើ​ក​ឡើ​ង​នេះ​គ្រា​ដែ​ល​លោ​ក​ដឹ​ក​នាំ​ក្រុ​ម​កា​រ​ងា​រ​ ​នៃ​ម​ន្ទី​រ​ជំ​នា​ញ​ពា​ក់​ព័​ន្ធ​ចុះ​ពិ​និ​ត្យ​ស្ថា​ន​ភា​ព​ជំ​ន​ន់​ទឹ​ក​ភ្លៀ​ង​ ​​និ​ង​ផ​ល​ប៉ះពា​ល់​ផ្សេ​​ង​ៗ​នៅ​ក្នុ​ង​ឃុំ​ត្រែ​ង​ត្រ​យឹ​ង​ ​ឃុំ​យា​យម៉ៅ​ពេ​ជ្រ​និ​ល​ ​និ​ង​ឃុំដំ​បូ​ក​រូ​ង​ ​ស្រុ​ក​ភ្នំ​ស្រួ​ច​ ​ខេ​ត្ត​កំព​ង់​ស្ពឺ​ ​នៅ​ថ្ងៃ​ទី​៣​១​ ​ខែ​ក​ក្ក​ដា​ ​ឆ្នាំ​២​០​២​៣​នេះ​។​

​ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា ជាធម្មជាតិ ខែវស្សាតែងតែភ្លៀង ប៉ុន្តែបើភ្លៀងច្រើនពេក គឺបណ្ដាលឱ្យមានផលប៉ះពាល់ និងរំខានដល់ផលរបររបស់ប្រជាពលរដ្ឋ ពិសេសរំខានដល់ការធ្វើដំណើរដឹកជញ្ជូនតាមផ្លូវគោក ផ្លូវទឹក និងបង្កឱ្យមានទឹកជំនន់ជាដើម។

ជាក់ស្ដែងប៉ុន្មានថ្ងៃនេះផ្លូវជាតិលេខ៤ ត្រូវបានជន់លិចជាអន្លើៗ ដែលបង្ករការរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងការបំពេញភារកិច្ចក៏ដូចជាការដឹកជញ្ជូនទំនិញផ្សេងៗ។ ដោយឡែកផ្លូវលំចំនួនពីរខ្សែរបស់ស្រុកភ្នំស្រួច ត្រូវបានកាត់ផ្ដាច់ទាំងស្រុង។ តាមរយៈនេះលោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលត្រូវការសង្គ្រោះ សូមប្រញាប់រាយការណ៍មកអាជ្ញាធរដែលនៅជិតបំផុត ដើម្បីអាជ្ញាធរមានលទ្ធភាពក្នុងការជួយសង្គ្រោះបានទាន់ពេលវេលា។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់រដ្ឋបាលឃុំត្រែងត្រយឹង បានឱ្យដឹងថា ជំនន់ទឹកភ្លៀងបានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ៣ឃុំ ចំនួន ១៩១គ្រួសារ ហូរច្រោះផ្លូវប្រវែង៣០០ម៉ែត្រ (ដាច់ផ្លូវចំនួន២កន្លែង ប្រវែង៧០ម៉ែត្រ) ខ្នងទំនប់ធ្លុះចំនួន៥កន្លែង លិចស្រូវ៩៥ហិកតា ដំណាំរួមផ្សំ២២ហិកត៕ប្រភពវិមាន៧មករា

You might like

Leave a Reply

Your email address will not be published. Required fields are marked *