អន្តរជាតិ ៖ មេដឹកនាំប្រទេសអារ៉ាប់រួម លោក Mohammed bin Zayed Al Nahyan បង្ហើបថា ចង់រៀបចំជំនួបរវាងលោកប្រធានាធិបតី Vladimir Putin និង Vladimir Zelensky នៅក្នុងសន្និសីទអាកាសធាតុរបស់អង្គការសហប្រជាជាតិដែលនឹងប្រព្រឹត្តទៅ នៅខែវិច្ឆិកា ដល់ ខែធ្នូ ខាងមុខនេះ នៅទីក្រុងឌូបៃ ។របាយការណ៍របស់កាសែតលីបង់ L’Orient-Le Jour សរសេរថា មេដឹកនាំ UAE បានពិភាក្សាអំពីគំនិតនេះជាមួយសម្ដេច Pope Francis ហើយបានសម្រេចចិត្តធ្វើការជាមួយលោក Al Nahyan និងពន្យល់ប្រាប់ លោក Biden អំពីផែនការនេះ ផងដែរ។
ទន្ទឹមនោះ មកដល់ពេលនេះ មិនទាន់មានព័ត៌មានផ្លូវការណាមួយដែលបញ្ជាក់ថាលោក Putin និងលោក Zelensky នឹងចូលរួមក្នុងសន្និសីទនេះនៅឡើយទេ។
គួរបញ្ជាក់ថា កន្លងមកមានរបាយការណ៍សារព័ត៌មានជាច្រើន តែងតែចុះផ្សាយពីគោលបំណងណាមួយដែលចង់ឲ្យប្រធានាធិបតីនៃប្រទេសមានជម្លោះទាំង ២ ចូលតុចរចាគ្នាបញ្ចប់សង្គ្រាម៕