ខេត្តកំពង់ស្ពឺ ៖ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចំពោះកិច្ច ដើម្បីពិនិត្យ វាយតម្លៃ លើដំណើរការប្រព្រឹត្តទៅនៃការដំឡើងឋានន្តរស័ក្តិ ថ្នាក់ ជូនមន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និងមន្ត្រីរាជការស៊ីវិល ចំណុះក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំ អំពីបែបបទ និតិវិធីនៃការបំពេញ សាលាកបត្រព័ត៌មាន មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ ចំណុះក្រសួង មហាផ្ទៃ សម្រាប់ភូមិភាគ៧ រួមមាន ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តតាកែវ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម រដ្ឋលេខាធិការ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈអធិបតី និង អង្គពិធី ទាំ ងមូល និងបានពាំនាំអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ដែលតែងយកចិត្តទុកដាក់ខ្ពស់ ផ្តល់ការលើកទឹកចិត្ត និងផ្តល់យុត្តិធម៌ ដល់ មន្ត្រីរាជការ ទាំងអស់ ចំណុះ ក្រសួង មហាផ្ទៃ។
ឯកឧត្តម រដ្ឋលេខាធិការ ក៏បានបញ្ជាក់ជូនអង្គពិធីទាំងអំពីគោលបំណងរបស់ថ្នាក់ដឹកនាំដែលការបង្កើត ក្រុម ការងារចំពោះកិច្ច ដើម្បីពិនិត្យ វាយតម្លៃ លើដំណើរការប្រព្រឹត្តទៅនៃការដំឡើង ឋានន្តរស័ក្តិ ថ្នាក់ ជូន មន្ត្រី នគរបាលជាតិ មន្ត្រីពន្ធនាគារ និងមន្ត្រី រាជការ ស៊ីវិលចំណុះក្រសួងមហាផ្ទៃ ជាពិសេសគឺដើម្បីផ្តល់ការ លើក ទឹកចិត្តដល់មន្ត្រីដែលសកម្ម ការងារ គ្រប់ លក្ខណៈសម្បត្តិ គ្រប់ អតីតភាព ការងារ និងមានស្នាដៃល្អ ហើយ ពុំទាន់ ទទួលបានការដំឡើងឋានន្តរស័ក្តិ ថ្នាក់។
បន្ទាប់មកទៀត ឯកឧត្តម រដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំពាក់ព័ន្ធនឹង បែបបទ នីតិវិធី នៃការ បំពេញ សាលាកបត្រ ព័ត៌មាន ការប្រមូលសាលាកបត្រព័ត៌មាន ការបញ្ចូលនិងបូកសរុបទិន្នន័យ រួចបញ្ជូន មកក្រុម ការ ងារ ចំពោះកិច្ចវិញ ដើម្បីធ្វើការបូកសរុបទិន្នន័យ និងធ្វើសេចក្តីរាយការណ៍ជូនថ្នាក់ ដឹកនាំ ក្រសួង មហាផ្ទៃ។
ជាទីបញ្ចប់ ឯកឧត្តម រដ្ឋលេខាធិការ បានថ្លែងអំណរគុណ និងប្រសិទ្ធពរជ័យជូនចំពោះគណៈអធិបតី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា នៃអង្គពិធីទាំងមូល សូមប្រកបដោយសេចក្តីសុខ និងសម្រេច ជោគជ័យគ្រប់ភារកិច្ច៕