ខេត្តពោធិ៏សាត់ ៖ ឯកឧត្តមបណ្ឌិត ឌួង លាង ប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យអាស៊ីអឺរ៉ុប និងលោកជំទាវ កែវ ថាណារ័ត្ន អញ្ជើញចូលរួមជាមួយសមាជិកសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នាំយកអំណោយទៅចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន ១,៥០០គ្រួសារ ស្ថិតនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០។
អំណោយទាំងអស់នោះរួមមាន ៖ ១=អង្ករ ចំនួន ៣០តោន, ២=មី ចំនួន ១,៥០០កេស, ៣=ត្រីខ ចំនួន ១,៥០០យួរ, ៤=ទឹកស៊ីអ៊ីវ ចំនួន ១,៥០០យួរ និង ៥=ទឹកត្រី ចំនួន ៥០០យួរ ៕