រាជធានីភ្នំពេញ ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ របួសធ្ងន់ ១១នាក់ និងស្រាល ៦នាក់ ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៤ ខែកញ្ញា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ២២នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ១៤លើក មាន កត្តាល្បឿន ៥លើក មិនគោរពសិទ្ធ ១លើក មិនប្រកាន់ស្តាំ ២លើក ប្រជែងគ្រោះថ្នាក់ ១លើក បត់គ្រោះថ្នាក់ ១លើក កត្តាយាន ១លើក ស្រវឹង ១លើក និងកត្តាអាកាសធាតុ ២លើក ៕