សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គឺជាមេដឹកនាំអាស៊ាន ដែលមានវ័យក្មេងជាងគេបំផុត ក្នុងចំណោមមេដឹកនាំអាស៊ានទាំង ១០ប្រទេស ដែលកំពុងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។
មេដឹកនាំអាស៊ានបច្ចុប្បន្ន រួមមាន៖
* កម្ពុជា៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត វ័យ ៤៥ឆ្នាំ
* ថៃ៖ ឯកឧត្តម សេដ្ឋា ថៈវីស៊ីន វ័យ ៦១ឆ្នាំ
* ឡាវ៖ ឯកឧត្តម សន សៃស៊ីផាន់ដន វ័យ ៥៧ឆ្នាំ
* វៀតណាម៖ ឯកឧត្តម ផាម មិញជិញ វ័យ ៦៤ឆ្នាំ
* ឥណ្ឌូននេស៊ី៖ ឯកឧត្តម ចូកូ វីដូដូ វ័យ ៦២ឆ្នាំ
* ម៉ាឡេស៊ី៖ ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម វ័យ ៧៦ឆ្នាំ
* សិង្ហបុរី៖ ឯកឧត្តម លី ស៊ានលុង វ័យ ៧១ឆ្នាំ
* ព្រុយណេ៖ ព្រះចៅស៊ុល តង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ ព្រះជន្ម ៧៧ព្រះវស្សា
* ហ្វីលីពីន៖ ឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស ជេអរ វ័យ ៦៥ឆ្នាំ)៕