រាជធានីភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានសម្រេចបដិសេធសំណើសុំបង្កើត “គណបក្សអាយ៉ងខ្មែរ” ។ ការបដិសេធនោះដោយផ្អែកតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយ។
ទន្ទឹមនោះ តំណាងស្ថាបនិកគណបក្ស ក៏មិនបានចុះហត្ថលេខាទទួលស្គាល់បញ្ជីរាយនាមប្រជាពលរដ្ឋខ្មែរទាំង៨០រូប ដែលបានផ្តួចផ្តើមបង្កើតគណបក្ស នយោបាយនោផងដែរ។
មជ្ឈដ្ឋានទូទៅមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលពួកគេ បានឮឈ្មោះគណបក្សនយោបាយដែលស្នើសុំទៅក្រសួងមហាផ្ទៃមួយនេះ ព្រោះថាឈ្មោះគណបក្សនយោបាយមួយនេះ វាហាក់ដូចជាមិនទំនងទាល់តែសោះ ៕