អន្តរជាតិ ៖ ក្រសួងការពារជាតិអាមេនី បានឲ្យដឹង តាមតេឡេក្រាមថា គ្មានការបំពានបទឈប់បាញ់ណាមួយត្រូវបានសង្កេតឃើញដោយកងរក្សាសន្តិភាពរុស្ស៊ី នៅក្នុងតំបន់ Nagorno-Karabakh ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះទេ។
យោងតាមក្រសួងដដែល បញ្ជាក់ថា ការល្បាតរបស់រុស្សី និងសកម្មភាពត្រួតពិនិត្យផ្សេងទៀត ធ្វើឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីមានការប្រកាសបទឈប់បាញ់រវាងរដ្ឋាភិបាលអាស៊ែបៃហ្សង់ និងអាជ្ញាធរមូលដ្ឋាន។
គួរបញ្ជាក់ថា តំបន់ Nagorno-Karabakh បានធ្លាក់ក្នុងវិបត្តិ ដោយមានការបាញ់ប្រហារគ្នាដ៏សាហាវសម្លាប់ជនស៊ីវិលរាប់រយនាក់ រវាងកងកម្លាំងប្រទេសអាស៊ែបៃហ្សង់ និងអាមេនី ខណស្ថានភាពបច្ចុប្បន្នហាក់ធូរស្រាលបន្តិច៕