រាជធានីភ្នំពេញ ៖ ដោយទទួលបានការចាត់តាំងពីឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខេង សៅវិបុត្ត ប្រធានលេខាធិការដ្ឋានកិច្ចការទីប្រឹក្សា និងជំនួយការ បានអញ្ជើញដឹកនាំ មន្រ្តីរដ្ឋបាលស៊ីវិល និងនគរបាលជាតិ នៃលេខាធិការដ្ឋានកិច្ចការទីប្រឹក្សា និងជំនួយការ រួមជាមួយឯកឧត្តម លោកជំទាវ ជាទីប្រឹក្សា តំណាងអគ្គលេខាធិការដ្ឋាន បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សំ វណ្ណសិទ្ធ ទីប្រឹក្សាក្រសួងមហាផ្ទៃ ឋានៈស្មើរដ្ឋលេខាធិការ ដែលបានទទួលមរណភាពកាលពីថ្ងៃចន្ទ ទី០២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៧:០៤នាទី ក្នុងជន្មាយុ ៧៥ឆ្នាំ ដោយជរាពាធ ។ក្នុងពិធីនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធានលេខាធិការដ្ឋាន ក៏បាននាំយកបច្ច័យគោលនយោបាយ របស់ក្រសួងមហាផ្ទៃ ចំនួន ២.០០០.០០០រៀល
, បច្ច័យបន្ថែមរបស់ឯកឧត្តម លោកជំទាវ ទីប្រឹក្សា ចំនួន ៧៣០.០០០រៀល, កូរោនផ្កា ចំនួន ១, សារំលែកទុក្ខរបស់ក្រសួងមហាផ្ទៃ ចំនួន ១ច្បាប់ និងសាររំលែកទុក្ខរបស់លេខាធិការដ្ឋាន ចំនួន ១ច្បាប់ ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពផងដែរ៕