ភ្ញៀវទេ​ស​​ចរ​​ជា​តិ ​ដើ​រ​ក​ម្សា​ន្ត​ក្នុ​ង​​ទូ​ទាំង​​ប្រ​ទេ​ស ចំ​នូ​ន​​ ​១​.​៨​៩​លា​ន​នា​ក់​ ​ខ​​ណ​ភ្ញៀ​វ​ទេ​ស​ច​រ​ប​រ​ទេ​ស ​មា​ន​ចំ​នួ​ន​​កើនទ្បើ​ង​ជា​ង​៩​០​% នា​ឱ​កា​ស​ពិ​​ធី​បុ​ណ្យ​ភ្ជុំ​បិ​ណ្ឌ​

​រា​ជ​​ធា​នី​ភ្នំ​ពេ​ញ​ ​៖​ ​តា​ម​រ​បា​យ​កា​រ​ណ៍​ក្រ​សួ​ង​ទេ​ស​ច​រណ៍​បា​ន​ឲ្យ​​ដឹ​ង​ថា​ ​ស្ថា​ន​ភា​ព​ទេ​ស​ច​រ​ណ៍​ ​​និ​ង​ប​ង​ប្អូ​ន​ប្រ​ជា​ព​ល​រ​ដ្ឋ​ដែ​ល​បា​​ន​ដើ​រ​ក​ម្សា​ន្តនា​ឱ​កា​ស​ពិ​ធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ ​គិ​ត​​ចា​ប់​ពី​ថ្ងៃទី​១​៣​​ ​ដ​ល់​ ​ថ្ងៃ​ទី​១​៥​ ​ខែ​តុ​លា​ ​ឆ្នាំ​២​០​២​៣​ ​រួ​ម​មា​ន​៖​ ​ភ្ញៀ​វ​​ទេស​ច​រ​​ជា​តិ​ប្រ​មា​ណ​ ​១​.​៨​៩​ ​លា​ន​នា​ក់​ ​កើ​ន​ឡើ​ង​ ​៥​​២​,​២​%​ ​ធៀ​ប​រ​យៈ​ពេ​ល​ដូ​ច​គ្នា​ឆ្នាំ​២​០​​២​២​ ​ខ​ណ​ដែ​ល​ភ្ញៀ​វ​ទេ​ស​ច​រ​ប​រ​​ទេ​ស មា​​នប្រ​​មា​ណ​ ​២​.​៧​ ​ម៉ឺ​ន​នា​ក់​ ​កើ​ន​ឡើ​ង​ប្រ​មា​ណ​​ ​៩​០​,​៥​%​ ​ធៀ​ប​រ​យៈ​ពេ​ល​ដូ​ច​គ្នា​ឆ្នាំ​២​០​២​២​។​
​​
​ក្រសួ​ងក៏បានបញ្ជាក់ដែរថា គោលដៅទេសចរណ៍សំខាន់ៗរយៈពេល០៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ រួមមាន៖ ១. ខេត្តត្បូងឃ្មុំទទួលបានភ្ញៀវទេសចរចំនួន៤៤០.៣០០ នាក់។ ២. ខេត្តបាត់ដំបង ទទួលបានចំនួន ២១១.៣២៩ នាក់។ ៣. ខេត្តកំពង់ឆ្នាំង ទទួលបាន ១៦៨.០៦១ នាក់។ ៤. ខេត្តព្រះសីហនុ ទទួលបាន ១៥៧.០៤៦ នាក់។ ៥. ខេត្តសៀមរាប ទទួលបាន ១២៥.៤៤៩ នាក់ ។

ទន្ទឹមនោះ ក្រសួងក៏បានធ្វើការកត់សម្គាល់ថាចំពោះរបាយការណ៍ខាងលើគឺចំនួនភ្ញៀវទេសចរផ្ទៃក្នុងសរុបប្រមាណ ១,៩២ លាននាក់នេះ គឺរដ្ឋបាលរាជធានីខេត្តបានរាប់បញ្ចូលចំនួន ទេសចរជាតិ និងចំនួនបងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស ព្រមជាមួយបងប្អូនប្រជាពលរដ្ឋដែលលេងកម្សាន្តនៅតាមភូមិស្រុក និងតាមទីតាំងរៀបចំកម្មវិធីនានាក្នុងទូទាំងប្រទេស។

សូមជម្រាបថា តាមគោលដៅទេសចរណ៍ខេត្តមួយចំនួនបានរៀបចំព្រឹត្តិការណ៍ផ្សេងៗ ដើម្បីទាក់ទាញទេសចរណ៍ឲ្យមកកម្សាន្តនៅខេត្តរបស់ខ្លួន ក្នុងនោះ ខេត្តត្បូងឃ្មុំបានរៀបចំព្រឹត្តិការណ៍បុណ្យអុំទូកបណ្តែតប្រទីប ភូមិមួយផលិតផលមួយ ការប្រគុំតន្ដ្រីខ្នាតយក្ស និងការបាញ់កាំជ្រួច ខណដែលខេត្តកំពង់ឆ្នាំង មានរៀបចំព្រឹត្តិការណ៍ទេសចរណ៍ជំនឿព្រះពុទ្ធសាសនាដែលមានការចូលរួមពីទេសចរបរទេសផងដែរ។ ក្រៅពីនោះខេត្តផ្សេងៗទៀតក៏បានរៀបចំកម្មវិធីកម្សាន្តសប្បាយនៅគ្រប់រាជធានីខេត្ត ពិសេសនៅតាមទីប្រជុំជនទីរួមខេត្ត ទីរួមស្រុក តំបន់គោលដៅទេសចរណ៍សំខាន់ៗ វត្តអារាម និងនៅតាមភូមិស្រុកនានា ដែលជាកត្តាទាក់ទាញភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរកម្សាន្តយ៉ាងច្រើនកុះករ។

ដោយទ្បែកចំពោះសភាពការណ៍សន្តិសុខ សណ្តាប់ធា្នប់ សុវត្ថិភាព ការគ្រប់គ្រងចរន្តភ្ញៀវ និងការគ្រប់គ្រងគុណភាព និងតម្លៃសេវាទេសចរណ៍នានា មានភាពល្អប្រសើរ កម្លាំងមានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ និងគណៈបញ្ជាការឯកភាពរាជធានីខេត្ត បានអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *