ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ កម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយរដ្ឋបាលស្រុកសង្កែ ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ ជាអធិការនគរបាលស្រុកសង្កែ បានចុះបង្រ្កាបបទល្មើសជលផល ០១លើក នៅចំណុចឃុំកំពង់ព្រះ និងកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង មានចូលរួមកម្លាំងចំរុះសរុបចំនួន ១៧នាក់ ។ សមត្ថកិច្ចបានប្រើប្រាស់សម្ភារៈក្នុងកិច្ចប្រតិបត្តិការនេះរួមមាន កាណូតចំនួន ០៤គ្រឿង ។
ជាលទ្ធផលសមត្ថកិច្ចបង្ក្រាបបាន៖
-សាច់មងប្រវែង ១១៥០ម៉ែត្រ។
-ឡុកចាប់ត្រីចំនួន ០៤។
-បង្គោល ៣៧០ដើម។
-ប្រលែងកូនត្រីចម្រុះ ៦៥គីឡូក្រាម។
ចំពោះករណីខាងលើនេះ រាល់វត្ថុតាងដែលបង្ក្រាបបានសមត្ថកិច្ចកាប់បំផ្លាញនិងដុតកម្ទេច ចោលនៅនឹងកន្លែង ដោយឡែកជនល្មើសបានរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះអន្តរាគមន៍៕ប្រភពនគរបាលជាតិ