រាជធានីភ្នំពេញ ៖ នាព្រឹកព្រលឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប្រកបដោយសុវត្ថិភាព និងជោគជ័យ ក្រោយពីបានអញ្ជើញចូលរួម «វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ» នៅប្រទេសចិន និងអញ្ជើញចូលរួម «កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ» នៅប្រទេសអារ៉ាប៊ី សាអូឌីត ដោយទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។ប្រភពអាកាប៉េ