រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ ជនបរទេស ប្រុសស្រី ប្រមាណជាង៥០នាក់ ត្រូវបានសមត្ថកិច្ច បង្ក្រាប និងឃាត់ខ្លួន នៅក្នុងខុនដូមួយកន្លែងមានឈ្មោះ(វ៉ាវ ណាវ)(WOW NOW) ដែលលួចថតរឿងកូនជ្រូក 18+ (ជួញដូរផ្លូវភេទ និងថតរឿងអាសអាភាស) នៅជាន់ទី០៩ ។ ខុនដូ និងជាកន្លែងកើតហេតុ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣១០ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាវេលាម៉ោងជាង៨យប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។
តាមពត៌មានទទួលបាន មុននឹងឈានដល់ការបង្ក្រាបករណីនេះគឺ បន្ទាប់ពីបែកធ្លាយខ្សែភាពយន្តខ្លីបែបក្ដៅសាច់រវាងនារីខ្មែរនឹងជនបរទេសបង្កឱ្យមានការភ្ញាក់ផ្អើលពេញបណ្ដាញសង្គម កាលពីពេលថ្មីៗនេះ។ អាចចាត់ទុកថា នេះជាលើកទីមួយសម្រាប់ប្រតិបត្តិការបង្រាបបទល្មើសថតខ្សែវីដេអូបែបអាសអាភាសនៅកម្ពុជា៕