ខេត្តកំពង់ឆ្នាំង ៖ នៅពេលព្រឹកថ្ងៃទី២៣ តុលា ២០២៣ មានភ្លៀងខ្យល់កន្ត្រាក់បណ្ដាលឱ្យលំនៅឋានប្រជាពលរដ្ឋ ៧ គ្រួសារ នៅភូមិពាមខ្នង នៅឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
បើយោងតាមរបាយការរបស់សមត្ថកិច្ចស្រុកកំពង់លែងបានអោយដឹងនៅថ្ងៃទិ២៤ តុលានេះថា មានភ្លៀងខ្យល់កន្ត្រាក់បណ្ដាលឱ្យរលំនៅឋានប្រជាពលរដ្ឋ ៧ គ្រួសារ នៅភូមិពាមខ្នង នៅឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
ប្រជាពលរដ្ឋដែលរងរងគ្រោះដោយធម្មជាតិបណ្ដាលមកពីភ្លៀងខ្យល់កន្ត្រាក់បណ្ដាលឲ្យរលំនិងប៉ើង គ្រាដែលមានភ្លៀង មាន ១.ផលភាព.ផ្ទះឈ្មោះ ធីងម៉ាប់ លិវច្ផ្ទះនៅខាងក្រោយ ៣ ហឿនហុង ប៉ើងដំបូល ៤ .ផ្ទះរបស់ឈ្មោះ ធីងឃុន ប៉ើងដំបូលទងស្រោង ៥.ផ្ទម្ចាស់ឈ្មោះចាន់ប្រុញ ប៉ើងសង្កីគ្រាដែលមេឃមានគ្លៀងលាយឡំនិងខ្យល់ ។
ពាក់ព័ន្ធនឹងករណីគ្រោះធម្មជាតិខាងលើនេះមិនបណ្ដាលឲ្យមនុស្សឬសត្វពាហនៈរងការគ្រោះថ្នាក់នោះឡើយតែអ្វីដែលសំខាន់ពិសេសផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋដែលដួលរលំនោះនៅមិនទាន់គេរាយការណ៍ថាមានខាងណាចុះទៅជួយនោះនៅឡើងនោះទេ។
លោក ប្រាក់ សោភ័ណ្ នាយកសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំងបានអោយដឹងថា មកដល់ពេលនេះ លោកមិនទាន់បានទទួលព័ត៌មានពីខាងស្រុកមកទេនិងមានការរងគ្រោះប៉ុន្មាននៅឡើយទេ ។
ករណីខាងលើនេះ ប្រជាពលរដ្ឋបានអំពាវនាវឲ្យអាជ្ញាធរស្រុក ខេត្ត មេត្តាជួយដល់ពួកគាត់ផង គ្រាដែលទឹកទន្លេនៅមិនទាន់ស្រកទៅវិញនោះទេ ព្រោះពួកគាត់រស់នៅក្នុងទឹកទន្លេដែលធ្វើអោយក្រុមគាត់ជួបនៅការលំបាក់ខ្លាំង។
នៅក្នុងករណីខាងលើនេះសមត្ថកិច្ចនគបាលស្រុកកំពង់លែងបានអោយដឹងទៀតថា ករណីខាងលើនេះមិនបានបង្កអោយមនុស្សឬសត្វពាហនះរងគ្រោះនោះឡើយតែផ្ទះសម្បែងរងការខូចខាត ៕