កម្ពុជា ​មាន​គោ​ល​បំ​ណ​ង ​ប្រែ​ក្លា​យឱ្យ​ទៅ​ជា​ប្រ​ទេ​ស​ផ​លិ​ត​​ ក៏​​ដូ​ច​ជា​ ​អ្ន​កផ្គ​ត់​ផ្គ​ង់ផ​លិ​ត​​ផល​ ​ស្វា​យ​ច​ន្ទី​ ​ស​ម្រា​ប់​ទី​ផ្សា​រ​ក្នុ​ង​ស្រុ​ក​ ​តំ​ប​ន់​ ​និ​ង​ពិ​ភ​ព​លោ​ក​

ខេត្តកំ​ព​ង់​ធំ ៖ នៅ​ព្រឹ​ក​ថ្ងៃ​ទី​២​៥​ ​ខែ​តុ​លា​ ​ឆ្នាំ​២​​០​២​៣​ ​​ឯ​ក​ឧ​ត្ត​ម​ ​ងួ​​ន ​ ​ ​រាសី​ អ​ភិ​បា​ល​​រ​ង​ខេ​ត្ត​កំ​ព​ង់​ធំ​បា​ន​ឱ្យ​ដឹ​ង​ថា​ ​កា​រ​អ​ភិ​វ​ឌ្ឍ​ខេ​ត្ត​ទាំ​​ង​មូ​ល​ ​យើង​បា​​ន ​នឹ​​ង​កំ​ពុ​ង​ជំ​រុ​ញ​វិស័​យ​សំ​ខា​ន់​ៗ​ ​ដូ​ច​ជា​ពា​ណិជ្ជ​ក​ម្ម​ ​វិ​និ​យោ​​គ ​ឧ​​ស្សាហ​​កម្ម​​ ទេ​​ស​ចរ​ណ៍​ ​សិ​ប្ប​កម្ម​ ​ហិ​រ​ញ​វ​ត្ថុ​ ​ធនា​គា​រ​ ​​សេវា​ដឹ​កជ​ញ្ជូ​ន​ ​សុខា​ភិ​បា​ល​ ​សំ​ណ​ង់​ ​និ​ង​ហេ​ដ្ឋា​រ​ច​នា​ស​ម្ព័​ន្ធ​ ​អ​ច​ល​នទ្រ​ព្យ​ ​និ​ង​វិ​ស័​យផ្សេ​ង​ៗ​ ​ទៀ​ត​ ​មា​ន​កា​រ​កើ​ន​ឡើ​ង​ជា​លំ​ដា​ប់​គួ​រឱ្យ​ក​ត់​ស​ម្គា​ល់​ ​ចំ​ពោះ​​វិស័​យ​ក​សិ​ក​ម្ម​ ​គឺ​មា​ន​កា​រ​អ​ភិ​វ​ឌ្ឍ​ជា​ប​ន្ត​ប​ន្ទា​ប់​ ​ដែ​ល​ធា​នា​កា​រ​ផ្គ​ត់​ផ្គ​ង់​ស្បៀ​ង​បា​ន​គ្រ​ប់​គ្រា​ន់​។​

នៅក្នុងឆ្នាំ២០២៣នេះ ដំណាំស្រូវមានផ្ទៃដីអនុវត្ត ១៨៤.៤៨៣ ហិចតា ស្មើនឹង ៨៦,៩៦% នៃផែនការ ២១៣.៣០០ ហិចតា ដំណាំដំឡូងមីមានផ្ទៃដីអនុវត្ត ៦២.៤១១ ហិចតាដំណាំ ស្វាយចន្ទីមានផ្ទៃដីអនុវត្ត ១១៧.៩៩០ហិចតា ដំណាំស្វាយកែវរមៀតមាន ផ្ទៃដីអនុវត្ត៨.៤៥៧ ហិចតា ដំណាំតាង៉ែន ៧៥ហិចតា និងដំណាំកៅស៊ូមានផ្ទៃដីដាំដុះ ៧៩.៨១៨,៨២ ហិចតា។

ឯកឧត្តមអភិបាលរងខេត្តបន្ថែមថា សិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិ ស្ដីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ នៅថ្ងៃនេះ ពិតជាសំខាន់ដល់គ្រប់តួ អង្គពាក់ព័ន្ធ ក្នុងខ្សែច្រវាក់ផលិតផលនិងតម្លៃ ស្វាយចន្ទី ដើម្បីស្វែងយល់ និងទាញយកអត្ថប្រយោជន៍ពីគោលនយោបាយនេះ។ ខ្ញុំសង្ឃឹមថា សមាជិក សមាជិកាទាំងអស់ នឹងចូលរួមស្ដាប់ហើយ និងផ្តល់ជាមតិយោបល់យ៉ាងផុសផុល។

លោកជំទាវ គង់ សិទ្ធិកា អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មបាន ឱ្យដឹងថា ដំណាំស្វាយចន្ទី ជាដំណាំកសិឧស្សាហកម្ម និងជាដំណាំ អាទិភាពមួយ ក្នុងចំណោមដំណាំអាទិភាពទាំង១២មុខ ដែលរាជរដ្ឋាភិបាលបាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើការបង្កើនផលិតភាព និងការ ប្រកួតប្រជែង តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ចក្នុងសកម្មភាពដែលមានតម្លៃខ្ពស់ ហើយរាជរដ្ឋាភិបាល មានឆន្ទៈជំរុញអភិវឌ្ឍន៍ និងចង់ឱ្យកម្ពុជាក្លាយ ទៅជាប្រទេស នាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក។ កម្ពុជាមានគោលបំណងប្រែក្លាយឱ្យទៅជាប្រទេសជាអ្នកផលិត ក៏ដូចជា ផ្គត់ផ្គង់ផលិតផល ស្វាយចន្ទី សម្រាប់បម្រើទីផ្សារក្នុងស្រុកតំបន់ និងពិភពលោក។

លោកជំទាវបានបន្តថា គ្រាប់ស្វាយចន្ទីឆៅ មានចំនួន ៣៨៩ ១៧៤តោន បាននាំចេញទៅប្រទេសដូចជា៖ ប្រទេសចិន ជប៉ុន បង់ក្លាដែស ឥណ្ឌា វៀតណាម និងថៃ។ គ្រាប់ស្វាយចន្ទីកែច្នៃ មានចំនួន៧៥៦តោន ដោយនាំចេញទៅប្រទេសដូចជា៖ ប្រទេសចិន សាធារណៈរដ្ឋឆែក ប្រទេសជប៉ុន ប្រទេសកូរ៉េ ប្រទេសហូឡង់ ប្រទេសវៀតណាម ប្រទេសថៃ ប្រទេសតៃវ៉ាន់ និងសហរដ្ឋអាមេរិក រយៈពេល០៩ ខែ ឆ្នាំ២០២៣ ។ ចំណែកផលិតផលគ្រាប់ស្វាយចន្ទី ស្ងួតជាមធ្យមមានតម្លៃ ១,៦៥៨ដុល្លារ ក្នុង១តោន រីឯក្នុងខែកញ្ញា តម្លៃកើនដល់ ១៩០០ដុល្លារ ក្នុង១តោន។ ហើយកត្តាទាំងអស់ខាងលើនឹងក្លាយជាកម្លាំង ចលករយ៉ាងសំខាន់ក្នុងការឈានឆ្ពោះទៅសម្រេចគោលដៅ ប្រែក្លាយកម្ពុជា ជា អ្នកនាំចេញស្វាយចន្ទីដ៏ ធំមួយរបស់ពិភព លោកនៅពេល អនាគតខាងមុ នេះផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *