សម្តេច​​ធិ​ប​តី​ ​ហ៊ុ​ន​ ​ម៉ា​​​ណែ​​​ត​ ​៖​ ​សូ​ម​កុំ​​​​បា​រ​ម្ភ​ ​យើ​ង​​​បា​ន​​​យ​កចិត្ត​ទុ​ក​ដា​ក់​​​ជា​ប្រ​ចាំ​ ​និ​ង​​​​មា​ន​​​ផែ​ន​កា​​រ​​​ស​ម្រា​ប់​ ​សុ​​វ​ត្ថិភា​ព​​​​ប​ង​ប្អូ​ន​​​ខ្មែរ​ ​​នៅ​​​​អ៊ី​ស្រា​អែ​ល​​​

ខេត្តកំពង់ចាម ៖ ​ឆ្លើ​យ​ត​ប​​​ទៅ​នឹ​​ង​​​កា​រ​ព្រួ​យ​បា​រ​ម្ភ​ ​រួ​ម​ទាំ​​ង​​​កា​រ​រិះ​គ​ន់​​​ដែ​ល​​​គ្មា​ន​​​មូ​លដ្ឋា​ន​​ច្បា​ស់​លា​​ស់​​​ពី​​​ក្រុ​ម​ប្រ​ឆាំង​ ​ទា​ក់​ទ​ង​​​សុ​វ​ត្ថិ​ភា​ព​​​ប​ងប្អូ​​ន​​​ខ្មែរ​​​នៅ​​​អ៊ី​ស្រា​អែ​ល​​​នោះ​ ​ស​ម្តេ​ច​​​ធិ​ប​តី​ ​ហ៊ុ​ន​ ​ម៉ា​​​ណែ​​​ត​ ​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​​​ក​ម្ពុ​ជា​ ​បា​ន​ប​ញ្ជា​ក់​​​ច្បា​ស់​ៗ​​​ថា​ ​សូ​ម​​កុំ​​​បា​រ​ម្ភ​ ​យើ​ង​​​បា​ន​​​តា​ម​ដា​ន​​​យ៉ា​ង​​​យ​ក​ចិ​ត្ត​ទុ​ក​ដា​ក់​ ​អំ​ពី​​​ស្ថា​ន​ភា​ព​​​រ​ប​ស់​​​ប​ង​ប្អូ​ន​​​ដែ​ល​​​កំ​ពុ​ង​​​រ​ស់​នៅ​​​ប្រ​ទេ​ស​​​អ៊ី​ស្រា​អែ​​ល​​​ជា​ប្រ​ចាំ​ ​និយា​យ​​​ឲ្យ​​​ចំ​​​គឺ​​​រា​ល់​​​ម៉ោ​ង​​​យើ​ង​​​ត្រូ​វ​តែ​មា​ន​​​ព​ត៌​មា​ន​​​អំពី​​ ​សុ​ខ​ទុ​ក្ខ​ ​និ​ង​​​សុ​វ​ត្ថិ​ភា​ព​​​រ​ប​ស់​​​ប​ង​​ប្អូន​​​​នៅ​​​អ៊ី​ស្រា​អែល​ ​ហើ​យ​​​មិ​ន​បា​ន​​​ធ្វែ​​​ស​​​ប្រ​ហែ​ស​ ឬ​​​មិ​ន​​​គិ​ត​គូ​រ​​​ដូ​ច​​​កា​រ​លើ​ក​​​​ទ្បើ​ង​​​រ​ប​ស់​​​ក្រុម​ប្រ​ឆាំ​ង​​​នោះ​ទេ​​​។​​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​លើកទ្បើង​ថា កន្លងទៅនេះ មាន​អ្នកនយោបាយ​ចាស់វស្សា ចេញមក​អួតអាង និង​ថា​ដើរ​រៃអង្គាស​លុយ​ដើម្បី​ទី​ញ​សំបុត្រ​ដឹក​បងប្អូន​ខ្មែរ​កំពុង​រស់នៅ​អ៊ីស្រាអែល​វិល​ត្រ​ទ្ប​ប់​មក​ប្រទេស​វិញ ហើយ​ចោទថា រាជរដ្ឋាភិបាល​ខ្មែរ​មិន​ទទួលខុសត្រូវ​ចំពោះ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ស្របតាម​រដ្ឋធម្មនុញ្ញ​។ ប៉ុន្តែ​សម្តេច​សូម​សួរ​ទៅវិញ​ថា មកដល់ពេលនេះ​បាន​រៃអង្គាស​លុយ​ហើយ​ឬ​នៅ​? គឺ​គ្មានទេ មានតែ​ជិះ​យន្តហោះ​ទៅ​អាមេរិក​ដើម្បី​រៃអង្គាស​លុយ​ដាក់​ហោប៉ៅ​ខ្លួនឯង​តែប៉ុណ្ណោះ​។​

សម្តេច​ធិបតី បញ្ជាក់ថា ចំពោះ​អាយុជីវិត​ប្រជាពលរដ្ឋ​គឺជា​គោលដៅ​ធំ​បំផុត​ដែល​យើង​ខិតខំ​ធ្វើ និង​យកចិត្តទុកដាក់​ខ្លាំងណាស់​ក្នុង​រយៈពេល​៤៤​ឆ្នាំ​មកនេះ និយាយ​រួម​គឺ​តាំងពី​ឆ្នាំ​១៩៧៩ ក្រោយ​រំដោះ​ពី​របប​ប៉ុល ពត មក​ម្លេះ ។ សម្តេច​ធិបតី​ក៏បាន​លើក​ជា​សំណួរ​ថា បើ​មិន​បម្រើប្រជាជន តើ​ទៅ​បម្រើ​អ្នកណា ហើយ​នេះ​ជាការ​ពិត​ដែល​យើង​ត្រូវតែ​បន្តធ្វើ ហើយ​ធ្វើជា​ប្រចាំ និង​ជា​រៀងរហូត​។​

ពាក់​ព​ន្ធ័​ស្ថានភាព​បងប្អូន​នៅ​អ៊ីស្រាអែល សម្តេច​ធិបតី បាន​ថ្លែង​ឲ្យ​ដឹងថា ចាប់តាំងពី​ថ្ងៃ​ផ្ទុះ​សង្គ្រាម​ដំបូង​នៅ​អ៊ីស្រាអែល​នា​ថ្ងៃ​៧ ខែតុលា និង​មកដល់​ម៉ោង​នេះ រាជរដ្ឋាភិបាល​បាន​តាមដាន​ជាប់ និង​ឲ្យ​មានការ​រាយការណ៍​ជាប្រចាំ​អំពី​ស្ថានភាព សុវត្ថិភាព​បងប្អូន​នៅ​ទីនោះ ជាក់ស្តែង​យើង​បាន​ឲ្យ​មាន​របាយការណ៍ ឬ​ពត៌មាន​យ៉ាងតិច​៤​ដង​ក្នុង​មួយថ្ងៃ​ដើម្បី​បានដឹង​ពិ​សុខទុក្ខ​របស់​បងប្អូន​នៅ​អ៊ីស្រាអែល គឺ​ម៉ោង​៧​ព្រឹក ម៉ោង​១២​ថ្ងៃត្រង់ ម៉ោង​៧​ល្ងាច និង​ម៉ោង​១០​យប់ ជា​រៀងរាល់ថ្ងៃ និង​ជាប្រចាំ​។

សម្តេច​បញ្ជាក់​បន្ថែមថា ចាប់តាំងពី​ថ្ងៃ​ផ្ទុះ​ដំបូង យើង​បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​បងប្អូន​ទាំងអស់​ដើម្បី​ទទួល​ពត៌មាន​គ្រប់​ជ្រុងជ្រោយ ថា​តើ​បងប្អូន​ណាខ្លះ​នៅ​កន្លែង​ដែលមាន​សុវត្ថិភាព ហើយ​បងប្អូន​ណាខ្លះ​កំពុង​ស្ថិតនៅ​តំបន់​អ​សុវត្ថិភាព ដើម្បី​ជួយ​បញ្ជូន​ពួកគាត់​មកកាន់​តំបន់​មាន​សុវត្ថិភាព​។​សម្តេច​ធិបតី ក៏បាន​រិះគន់ថា ក្រុមប្រឆាំង​ដែល​អួតអាង​ថា ជា​អ្នក​គិតគូរ​ប្រជាពលរដ្ឋ​នោះ គ្រាន់តែ​ចេញ​វីដេអូ​មួយ​ឃ្លី​ប​ពីរ​ឃ្លី​ប​ប៉ុណ្ណោះ​ក៏​ទៅ​បាត់ តើ​នោះ​ជា​វិធី​នៃ​ការគិតគូរ​ពី​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ពិតប្រាកដ​ដែរឬទេ​?

សម្តេច​ធិបតី​ក៏​បន្ថែម​ដែរ​ថា ក្នុង​រយ​រយៈពេល​តែ​២/៣ ថ្ងៃ ដំបូង​នៃ​ការផ្ទុះ យើង​បាន​ទំនាក់ទំនង​និង​ដឹង​ពត៌មាន​អំពី​សុខទុក្ខ​របស់​បងប្អូន​ប្រមាណ​៤៥០ នាក់ ។ សម្តេច​ធិបតី​បន្តថា យើង​បាន​ប្រ​ទ្បា​ក់​ក្រ​ទ្បា​គ្នា និង​គ្រប់​ស្ថាប​ន័​ពាក់​ព​ន្ធ័​ទាំងអស់​ដើម្បី​ដឹង​អំពី​ពត៌មាន​នៃ​ស្ថានភាព សុខទុក្ខ​របស់​បងប្អូន​យើង ហើយ​មាន​កន្លែង​ខ្លះ​ដែល​ប្រឈម​នឹង​កង្វះ​ស្បៀងអាហារ យើង​ក៏​ចាត់​មន្ត្រី​ទូត​ដឹកជញ្ជូន​ទៅ​ឲ្យ​ពួកគាត់​ថែមទៀត នេះ​បង្ហាញថា យើង​គិតគូរ​ខ្លាំងណាស់​ចំពោះ​បងប្អូន​នៅ​ប្រទេស​អ៊ីស្រាអែល ហើយ​មិន​ដូច​អ្វីដែល​គេ​រិះគន់​នោះទេ​។​

សម្តេច​ធិបតី ក៏បាន​ឲ្យ​ដឹង​ដែរ​ថា មកដល់ពេលនេះ យើង​បានរៀបចំ​កន្លែង​ដែលមាន​សុវត្ថិភាព​ជូន​បងប្អូន​ទាំងអស់​នៅ​អ៊ីស្រាអែល ដែល​ស្ថិតនៅ​ឆ្ងាយ​ពី​កន្លែង​ប្រឈម​ជិត​៣០០​គី​ទ្បូ​ម៉ែត្រ ដោយ​យក​កន្លែង​ជាប់​ព្រុំដែន​ប្រទេស​អេ​ហ្ស៊ី​ប​ជាទី​តាំង​សុវត្ថិភាព​សម្រាប់​បងប្អូន​យើង​។ ប៉ុន្តែ​បើ​មាន​ហេតុការណ៍​កើត​ទ្បើង​នៅ​ទូទាំងប្រទេស​អ៊ីស្រាអែល​នោះ យើង​នឹងមាន​ផែនការ​ដើម្បី​ផ្តល់​សុវត្ថិភាព​ជូន​បងប្អូន​ខ្មែរ​យើង​បន្ថែមទៀត ជាក់ស្តែង​យើង​បាន​សម្របសម្រួល​ឲ្យ​មានការ​បើក​ច្រក​សម្រាប់​ប្រជាពលរដ្ឋ​យើង​ចូលទៅ​កាន់​ប្រទេស​អេ​ហ្ស៊ី​ប ។ ដូច្នេះ​មា​នន​យ័​ថា យើង​បាន​គិតគូរ​គ្រប់​ជំ​ហ៊ាន​សម្រាប់​សុវត្ថិភាព​បងប្អូន ។ សម្តេច​ធិបតី​បញជាក់​បន្ថែមថា យើង​បាន​ជួល​សណ្ឋាគារ​ផ្កាយ​៥​មួយកន្លែង​នៅជាប់​ព្រុំដែន​ជាមួយ​អេ​ហ្ស៊ី​ប ដើម្បី​ទុក​សម្រាប់​ទទួល​បងប្អូន​ខ្មែរ​យើង​ស្នាក់នៅ នៅពេលដែល​ពួកគាត់​ត្រូវ​ជម្លៀស ហើយ​បងប្អូន​ខ្មែរ​យើង​ដែល​កំពុង​ស្ថិតនៅ​កន្លែង​គ្មាន​សុវត្ថិភាព​ហើយ​ចង់​ចាកចេញ​គឺអាច​អញ្ជើញ​ដោយ​ស្ម​គ្រ័​ចិត្ត​មក​ស្នាក់​នៅក្នុង​សណ្ឋាគារ​នោះ​។ ដូច្នេះ​នេះហើយ​ជាការ​គិតគូរ និង​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​ចំពោះ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​។ ប៉ុន្តែ​អ្វី​ជាការ​លំបាក​នោះ គឺ​លំបាក​អ្នក​ដែល​រស់នៅ​ស្រុក​បារាំង អ្នករស់នៅ​តំបន់​អ៊ឺរ៉ុប​ចម្ងាយ​រាប់ពាន់​គី​ទ្បូ ហើយ​ដឹង​អំពី​ស្ថានភាព សុវត្ថិភាព​នៅ​អ៊ីស្រាអែល ជាង​បង​ប្អូ​ប​ខ្មែរ​យើង​ដែល​កំពុង​រស់នៅ​អ៊ីស្រាអែល​ទៅទៀត​។​

សម្តេច​ធិបតី​ថា នៅពេល​រាជរដ្ឋាភិបាល​រៀបចំ​កន្លែង​សុវត្ថិភាព​ប្រមាណ​៣០០​គី​ទ្បូ ដើម្បី​ឲ្យ​បងប្អូន​ស្នាក់នៅ ហើយ​យើង​ធានា​ទាំង​ការ​ស្នាក់នៅ ហូបចុក តែ​បងប្អូន​និស្សិត​ខ្មែរ​ជាង​៤០០​នាក់​បានផ្តល់​ពត៌មាន​មក​យើង​ថា ពួកគាត់​មិនចាំបាច់​នឹង​ទៅ​ស្នាក់នៅ​សណ្ឋាគារ​ដែល​រាជរដ្ឋាភិបាល​ត្រៀម​បម្រុង​សម្រាប់​ជម្លៀស​នោះទេ ដោយ​ក្នុងនោះ​មាន​ទាំង​ចម្លើយ​របស់​និស្សិត​ខ្មែរ​នៅ​ជិត​តំបន់​ហ្គា​ហ្សា​ផងដែរ​។ សម្តេច​បន្តថា យើង​មិន​ដើរ​ក្រោយ​សភាពការណ៍​ទេ យើង​ដើរ​មុន​សភាពការណ៍ ប៉ុន្តែ​យើង​ក៏​មិន​លោត​តាម​សភាពការណ៍​នោះដែរ ពិសេស​យើង​ស្តាប់​តាម​បងប្អូន​នៅ​មូលដ្ឋាន​។​

ទោះជា​យ៉ាងណាក៏ដោយ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ការបាត់បង់​និស្សិត​ខ្មែរ​ម្នាក់ ដោយ​ការវាយប្រហារ​នៅ​តំបន់​ហ្គា​ហ្សា​ប្រទេស​អ៊ីស្រាអែល កាលពី​ថ្ងៃទី​៧ ខែតុលា ហើយ​សព​និស្សិត​ត្រូវ​បានរៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ខណដែល​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ទាំងអស់​។​

សូមជម្រាបថា ការ​ថ្លែង​ខាងលើនេះ ធ្វើ​ទ្បើង​ក្នុងឱកាស​ដែល​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល ជាមួយ​កម្មករ និយោជិត ជាង​មួយ​ម៉ឺន​នាក់ នៅ​ស្រុក​ចំនួន​២ ក្នុង​ខេត្តកំពង់ចាម នា​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២៣ នេះ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *