អន្តរជាតិ ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា អតីតនាយករដ្ឋមន្ត្រីចិន Li Keqiang បានទទួលមរណភាពហើយក្នុងវ័យ៦៨ឆ្នាំ។
ទូរទស្សន៍រដ្ឋ CCTV បាននិយាយថា លោកបានទទួលមរណភាពនៅទីក្រុងសៀងហៃ នាវេលាម៉ោង ០០:១០នាទីរំលងអធ្រាត្រ ឆ្លងចូលថ្ងៃសុក្រទី២៧ខែតុលា ដោយសារជំងឺគាំងបេះដូង។
លោក Li ត្រូវបានគេស្គាល់ថាជាបុរសខ្លាំងបំផុតលំដាប់ទីពីរ នៅក្នុងបក្សកុម្មុយនិស្តចិន ដែលកំពុងកាន់អំណាច រហូតដល់លោកបានចូលនិវត្តន៍កាលពីឆ្នាំមុន៕