អន្តរជាតិ ៖ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រថក្រោះអ៊ីស្រាអែលបានទៅដល់ជាយក្រុង Gaza ហើយ ហើយបានបើកកាត់ផ្លូវសំខាន់មួយពីភាគខាងជើងទៅភាគខាងត្បូងនៃតំបន់ហ្គាហ្សាស្ទ្រីបដែលត្រូវបានឡោមព័ទ្ធ។
ប្រភពប៉ាឡេស្ទីនបានប្រាប់ Al Jazeera កាលពីថ្ងៃចន្ទថា រថក្រោះអ៊ីស្រាអែលបានធ្វើការលុកលុយឆ្ពោះទៅផ្លូវ Salah al-Din នៅកណ្តាលអភិបាលក្រុង Gaza ចម្ងាយប្រហែល 3km (1.8 ម៉ាយ) ពីរបង Gaza ។ បន្ទាប់មកការប៉ះទង្គិចគ្នាយ៉ាងសាហាវ ហើយរថក្រោះអ៊ីស្រាអែលក៏បង្ខំដកថយវិញ។ នេះបើតាមប្រភពរាយការណ៍ចេញពីតំបន់នោះ។
អ្នកស្រុកម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា រថក្រោះអ៊ីស្រាអែលបានបើកកាត់ផ្លូវ Salah al-Din ហើយបានបាញ់ប្រហារទៅលើរថយន្តណាមួយដែលព្យាយាមធ្វើដំណើរតាមពីក្រោយ ។
ក្រោយមកនៅថ្ងៃចន្ទ លោក Salama Maarouf ដែលជាប្រធានការិយាល័យរដ្ឋាភិបាលហាម៉ាសនៅហ្គាហ្សាបាននិយាយថា រថក្រោះអ៊ីស្រាអែលបានដកថយពីជាយក្រុងហ្គាហ្សាវិញ ក្រោយការវាយបកយ៉ាងខ្លាំងពីក្រុមហាម៉ាស។
ប្រភពដដែលបន្តថា ពួកគេមិនអាចបន្តទៅមុខបានទេ នៅក្នុងសង្កាត់លំនៅដ្ឋាននៅក្នុង Gaza Strip នោះ តែគេបានដកថយ។ អ្វីដែលបានកើតឡើងនៅលើផ្លូវ Salah al-Din គឺការលុកលុយរបស់រថក្រោះកងទ័ពអ៊ីស្រាអែលមួយចំនួន និងគ្រឿងចក្រឈូសឆាយមួយគ្រឿងទៀតផងដែរ។
រថក្រោះអ៊ីស្រាអែលទាំងនេះបានកំណត់គោលដៅលើរថយន្តស៊ីវិលចំនួនពីរនៅលើផ្លូវ Salah al-Din ហើយបានប្រើគ្រឿងចក្រឈូសឆាយសម្អាតតាមផ្លូវ មុនពេលប្រឈមការតស៊ូរបស់ហាម៉ាស ហើយបានបង្ខំឱ្យពួកគេដកថយវិញ។ បច្ចុប្បន្នមិនមានវត្តមានរថយន្តកងទ័ពអ៊ីស្រាអែលកាន់កាប់នៅលើផ្លូវ Salah al-Din នោះទៀតទេ ហើយចលនាពលរដ្ឋបានវិលមករកភាពប្រក្រតីវិញនៅលើដងផ្លូវនោះ។
ប្រភពថា ជាច្រើនលើកមកហើយ ដែលអ៊ីស្រាអែលបានព្រមានប្រជាជន ១.១ លាននាក់ដែលរស់នៅភាគខាងជើង Gaza រួមទាំងទីក្រុង Gaza ឱ្យឆ្ពោះទៅភាគខាងត្បូង ដើម្បីជៀសវាងការវាយប្រហារដោយយោធារបស់ខ្លួន ខណៈដែលខ្លួនកំពុងបន្តបេសកកម្មដើម្បី បំផ្លាញ ក្រុមហាម៉ាស ។
ទោះបីជាចំនួនមនុស្សយ៉ាងច្រើនបានចាកចេញក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះក៏ដោយ ក៏មនុស្សរាប់ម៉ឺននាក់ទៀតត្រូវបានគេជឿថានៅតែស្ថិតនៅក្នុងតំបន់នេះដដែល ហើយដែលគេគិតថាគឺជាកម្លាំងត្រៀមតស៊ូប្រឆាំងអ៊ីស្រាអែល។
ចាប់តាំងពីថ្ងៃសុក្រមក កងកម្លាំងអ៊ីស្រាអែលបានបង្កើនការវាយលុកលើដីឬថ្មើរជើងរបស់ខ្លួនជាផ្នែកនៃការឆ្លើយតបយោធាចំពោះការវាយប្រហាររបស់ពួកហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា ដែលក្រុមមន្ត្រីអ៊ីស្រាអែលបាននិយាយថាបានសម្លាប់មនុស្ស ១,៤០០ នាក់ ភាគច្រើនជាជនស៊ីវិល ជាមួយនឹងមនុស្ស ២៣៩ នាក់ទៀតត្រូវបានចាប់ធ្វើជាឈ្លើយ។
ក្រសួងសុខាភិបាលនៅហ្គាហ្សានិយាយថា មនុស្សជាង ៨ ពាន់នាក់ ដែលភាគច្រើនជាជនស៊ីវិល និងជាងពាក់កណ្ដាលនៃពួកគេជាកុមារ ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាស និងដីរបស់អ៊ីស្រាអែល។
កងទ័ពអ៊ីស្រាអែលបាននិយាយថា ទាហានពួកគេបានសម្លាប់ រាប់សិបនាក់ នៃយុទ្ធជនហាម៉ាសនៅក្នុងការប៉ះទង្គិចគ្នាពេញមួយយប់ ខណដែលពួកគេបានលាក់ខ្លួននៅខាងក្នុងអគារ និងផ្លូវរូងក្រោមដី ហើយប៉ុនប៉ងវាយប្រហារវបកមកកងទ័ពយើងវិញ។
ចំណែក នៅក្នុងឧបទ្ទវហេតុមួយ យន្តហោះចម្បាំងមួយគ្រឿងបានកំណត់គោលដៅលើអគារមួយ ដែលកងទ័ពអ៊ីស្រាអែលបានអះអាងថា មាន ក្រុមភេរវករហាម៉ាសជាង ២០ នាក់នៅខាងក្នុងអគារនោះ ខណៈពេលដែលយន្តហោះចម្បាំងមួយផ្សេងទៀតក៏បានបំផ្លាញទីតាំងបាញ់មីស៊ីលរបស់ហាម៉ាសប្រឆាំងរថក្រោះអ៊ីស្រាអែល ដែលស្ថិតនៅក្នុងតំបន់នៃសាកលវិទ្យាល័យ al-Azhar ។ សាកលវិទ្យាល័យនេះគឺស្ថិតនៅចំកណ្តាលទីក្រុងហ្គាហ្សាតែម្តង។
យោធាអ៊ីស្រាអែលក៏បាននិយាយផងដែរថា ខ្លួនបានវាយលុក ឃ្លាំងអាវុធ ទីតាំងបាញ់មីស៊ីលប្រឆាំងរថក្រោះរាប់សិបកន្លែង ក៏ដូចជាកន្លែងលាក់ខ្លួន និងកន្លែងតាំងពិព័រណ៌ដែលប្រើប្រាស់ដោយអង្គការភេរវករហាម៉ាស៕