ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃទី៥ វិច្ឆិការ ២០២៣ នេះសមត្ថកិច្ចនៃស្នងការនគបាលខេត្តកំពង់ឆ្នាំងសហការជាមួយនគបាលមូលដ្ឋានបានធ្វើការឃាត់ខ្លួនបាន ជនសង្ស័យជាឃាតករដែលកាប់យុវជនម្នាក់ក្រោយត្រឡប់មកពីមើលល្ខោនយ៉ាងព្រៃផ្សៃបណ្តាលឲ្យស្លាប់នៅ ខណៈដែលបញ្ជូនមកសង្គ្រោះបន្ទាន់បានមួយយប់។
សមត្ថកិច្ចនគបាលមូលដ្ឋានបានអោយដឹងថានៅម៉ោងប្រមាណ១០និង១៥នាទីយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ យុវជនម្នាក់ត្រូវជនមិនស្គាល់មុខលួចកាប់នៅគ្រាដែលត្រឡប់មកពីមើលល្ខោន នៅវត្តថ្មកែវ ស្ថិតក្នុងភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ តែជាអកុសល្យបានស្លាប់ បន្ទាប់ពីបានបញ្ជូនទៅព្យាបាលបានមួយយប់ ដោយសាររបួសធ្ងន់ធ្ងរពេក។
សមត្ថកិច្ចនគបាលមូលដ្ឋានខាងលើដដែលបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ សុន ខាត់ អាយុ១៨ឆ្នាំ មានទីលំនៅភូមិកោះកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ដោយឡែកជនសង្ស័យដៃដល់ជាឃាតករត្រូវសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងសហការជាមួយនគបាលស្រុកនិងប៉ុសន៍រដ្ឋបាលធ្វើការស្រាវជ្រាវឃាត់ខ្លួនបានហើយ នៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីរត់គេចខ្លួនបានត្រឹមតែមួយថ្ងៃ។
បើយោងតាមប្រភពពីសម្ថកិច្ចឲ្យដឹងថា ជនសង្ស័យក្នុងករណីឃាតកម្មខាងលើនេះមានឈ្មោះ សុវណ្ណ ដែន អាយុ១៨ឆ្នាំ រស់នៅភូមិស្រងាំទេ ឃុំប្រស្និប ស្រុរលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យបានសារភាពថាជារឿងគំនុំរវាងក្រុមនិងក្រុមទើឈានដល់ករណីកាប់សម្លាប់យ៉ាងសាហាវបែបនេះ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីធ្វើការសាកសួរនិងស្រាវជ្រាវរកបក្ខពួកជនដៃដលដែលឌុបជនសង្ស័យកាប់ទៅលើជនរងគ្រោះធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះនាំយកមកផ្តន្ទាទោសតាមនិតិវិធី ៕