សម្ដេច​ធិប​តី​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​ថ្លែង​​ថា ៖ ​​ថ្នា​ក់​ក្រោ​ម​ទ​ទួ​ល​សិ​ទ្ធិ​ហើ​​យ​ ​ត្រូ​វ​មា​ន​ម្ចា​ស់​កា​​រ​ដោះ​ស្រា​យ ​ទៅ​តា​ម​ល​ទ្ធ​ភា​ព​​ ​កុំ​រ​ង់​ចាំ​ប​ទ​ប​ញ្ជា​

រាជធានីភ្នំពេញ ៖ ​ស​ម្ដេ​ច​ម​ហា​ប​វ​រ​ធិ​ប​តី​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​នា​យ​ក​រ​​ដ្ឋ​ម​ន្ត្រី​ ​បា​ន​ថ្លែ​ង​ប​ញ្ជា​ក់​ថា​ ​ម​​ន្ត្រី​ថ្នាក់​ក្រោ​ម​ជា​តិ​ ​មាន​ខេ​ត្ត​ ​ស្រុ​ក​ ​ក្រុ​​ង ​​ឃុំ​ ​ស​ង្កា​ត់​ ​ទ​ទួ​ល​បា​ន​សិ​ទ្ធិ​ធ្វើ​កា​រ​ងា​រ​ហើ​យ​ ​ត្រូ​វ​​មា​ន​ម្ចា​ស់​កា​រ​ដោះ​ស្រា​យ​ទៅ​តា​ម​ល​ទ្ធ​ភា​ព​ ​កុំ​រ​ង់​ចាំ​ប​ទ​ប​ញ្ជា​ពី​ថ្នា​ក់​លើ​។​

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី បានស្នើឱ្យថ្នាក់មូលដ្ឋានក្ដាប់បញ្ហាឱ្យជាប់ សម្រួលបញ្ហាឱ្យអស់លទ្ធភាព ចំណែកថ្នាក់លើបើដោះស្រាយបញ្ហាចប់ហើយ ត្រូវជូនដំណឺងឱ្យបានទូលំទូលាយទៅថ្នាក់ក្រោមនិងប្រជាពលរដ្ឋ ចៀសវាងពួកគាត់មិនដឹង នាំគ្នាលើកបដាតវ៉ាមកលើ ខណៈបញ្ហាបានធ្វើរួចរាល់ស្រេចបាច់អស់ហើយនោះ។

សម្ដេចធិបតីថ្លែងម្ដងហើយម្ដងទៀត« ម្ចាស់ការដោះស្រាយទៅតាមលទ្ធភាព កុំរង់ចាំបទបញ្ជា វិមជ្ឈការនេះគឺការប្រគល់សិទ្ធិ ចឹងប្រគល់សិទ្ធត្រូវការដោះស្រាយ មិនមែនតែទំនាស់រឿងនោះទេ ប៉ុន្តែបញ្ហាផ្ដល់សេវារដ្ឋបាលផ្សេងៗ ម្ចាស់ការដោះស្រាយ កុំចាំបាទ បើឱ្យសិទ្ធិហើយចាំទទួល ចាំសួរលើសិន ពេលណាខ្ញុំដោះ អាហ្នឹងវាផ្ដើមចេញពីការកំណត់ឱ្យច្បាស់»។

សម្ដេចធិបតី បានជំរុញឱ្យ ក្រសួង ស្ថាប័ននីមួយៗ ត្រូវចេញណែនាំឱ្យច្បាស់នូវគោលការណ៍ណែនាំបច្ចេកទេសឱ្យច្បាស់ បទដ្ឋានការងារឱ្យច្បាស់ថា សិទ្ធិអ្វី ដែលមូលដ្ឋានកម្រិតណាមានសិទ្ធិដោះ កុំឱ្យគាត់អត់ច្បាស់ មិនហ៊ានធ្វើ ប្រគល់សិទ្ធិហើយបំពាក់បំប៉នគាត់ ហើយប្រគល់សិទ្ធិឱ្យគាត់ យើងផ្ដល់ការគាំទ្រ។

សម្ដេចធិបតីថ្លែងថា ពិតណាស់បញ្ហាមិនមែនសាមញ្ញាទាំងអស់ទេ បើបញ្ហាសាមញ្ញាទាំងអស់មិនចាំបាច់មានតុលាការ ត្រូវការយន្តការសម្របសម្រួលដោះស្រាយក្រៅប្រព័ន្ធទេ។ ប៉ុន្តែ បើយើងខិតខំផ្សារភ្ជាប់ថ្នាក់លើថ្នាក់ក្រោម បត់បែននីតិវីធីធ្វើការងារឱ្យអស់លទ្ធភាពនោះ យើងនឹងទទួលបានជោគជ័យ៕

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើការណែនាំទៅដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសថ្នាក់ក្រោមជាតិ ត្រូវចាំបាច់ពង្រឹងការទប់ស្កាត់នូវរាល់បាតុភាព រួមទាំងគ្រោះថ្នាក់ចរាចរណ៍ អំពើជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ការលួចឆក់ប្លន់ ល្បែងស៊ីសងគ្រប់ប្រភេទ និងបញ្ហាក្មេងទំនើងជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ជាក់ស្តែង ក្រសួងមហាផ្ទៃ ចាំបាច់ត្រូវពង្រឹងការទប់ ស្កាត់នូវរាល់បាតុភាព រួមទាំងគ្រោះថ្នាក់ចរាចរណ៍ អំពើជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ការលួចឆក់ប្លន់ ល្បែងស៊ីសង គ្រប់ប្រភេទ និងបញ្ហាក្មេងទំនើងជាដើម ហើយរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ចាំបាច់ត្រូវចូលរួមផ្តល់សេវាយុត្តិធម៌ក្រៅប្រព័ន្ធតុលាការ ជូនបងប្អូនប្រជាពលរដ្ឋផងដែរ។

សម្ដេចធិបតីបានលើកឡើងថា៖ «ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមគូសរំលេច នូវគោលនយោបាយ និងទិសដៅការងារមួយចំនួន ដែលរាជរដ្ឋាភិបាល នីតិកាលទី៧ បាននិងកំពុងយកចិត្តទុកដាក់ ហើយមានឧបនិស្ស័យពាក់ព័ន្ធទៅនឹងក្រសួងមហាផ្ទៃ។ ជាក់ស្តែងវិធានការគន្លឹះមួយ នៅក្នុងវិធានការគន្លឹះ៥ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ គឺការពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលផ្តោតយកចិត្តទុកដាក់ ជាពិសេសទៅលើការប្រយុទ្ធប្រឆាំងគ្រឿងញៀន»។

ជាមួយគ្នានោះដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងពីកិច្ចការងារមួយចំនួន ដែលជាស្នាដៃរបស់កងកម្លាំង ដែលបានចាត់វិធានការជាច្រើន ជាបន្តបន្ទាប់ទាក់ទងទៅនឹងការបង្ក្រាប ទីតាំងល្បែងស៊ីសង ការប្រើប្រាស់គ្រឿងញៀន។ សម្តេចធិបតីបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «កិច្ចការងារនេះនៅច្រើន វាទាមទារឱ្យយើងត្រូវបន្តឥតឈប់ឈរ ហើយខិតខំ រិះរកមធ្យោបាយ រួមសហការគ្នា ដើម្បីទប់ទល់ទៅលើបញ្ហានេះបន្តទៀត ព្រោះកិច្ចការងារនេះ វាពាក់ព័ន្ធផ្ទាល់ជាមួយនឹងយើងតែម្តង ពាក់ព័ន្ធទៅនឹងមូលដ្ឋាន នៅជុំវិញកន្លែងបរិស្ថាន ដែលយើងត្រូវរស់នៅ បរិស្ថានដែលកូនចៅយើងត្រូវទៅរៀន ត្រូវទៅប្រកបរបរ។ ដូច្នេះកិច្ចការងារនេះ គឺសុំបន្ត យើងរួមគ្នាដើម្បីធ្វើកិច្ចការងារទៀត»៕ប្រភពអាកាប៉េ

You might like

Leave a Reply

Your email address will not be published. Required fields are marked *