រាជធានីភ្នំពេញ ៖ អាជ្ញាធរកម្ពុជា បានបណ្តេញជនជាតិជប៉ុនចំនួន ២៥នាក់ ចេញពីទឹកដីកម្ពុជា ដោយសារពួកគេបានប្រើប្រាស់ទឹកដីកម្ពុជា សម្រាប់ប្រព្រឹត្តបទល្មើសឆរបោក តាមរយៈទូរសព្ទ នៅប្រទេសជប៉ុន ដែលទំហំនៃការឆបោកនោះមានរាប់រយលានដុល្លារ។ នេះបើយោងតាមការបញ្ជាក់ពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា។
ប្រភពដដែលបានឲ្យដឹងថា ជនជាតិជប៉ុនទាំង២៥នាក់ ត្រូវបានបញ្ជូនចេញតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោង១:៣០នាទី រសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមិញ ដោយមានសមត្ថកិច្ចជប៉ុនជាច្រើននាក់មកទទួលយកពួកគេ ដើម្បីទៅអនុវត្តទោស តាមច្បាប់ នៃប្រទេសជប៉ុន៕