ខេត្តកំពង់ឆ្នាំង ៖ នៅវេលាម៉ោង៥និង៣០នាទី ថ្ងៃទី១៤ វិច្ឆិការ ២០២៣នេះ មនុស្សម្នាក់បានស្លាប់នៅនិងកន្លែងកើតហេតុ ខណ:រថយន្ត២គ្រឿងបានបុកគ្នានៅលើកំណាត់ផ្លូវជាតិលេខ៥ ថន្លោះបង្គោលគីឡូម៉ែត្រលេខ៦៩ និង៧០ ត្រង់ចំណុចផ្លូវបំបែកជា៣ ស្ថិតក្នុងភូមិគោកស្តៅ ឃុំទឹកហូត ស្រុករលាប្អៀ ។
លោកឧត្តមសេនីយ៍ត្រី កេត យ៉ុង ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងទទួលផែនចរាចរណ៍ផ្លូវគោកបានប្រាប់ឲ្យដឹងថា ពិតជាមានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស៉ឺមីសណ្តោងរម៉ឺកម៉ាក់PUSOពណ៍ខៀវពាក់ស្លាកលេខភ្នំពេញ3A.0564 ស៉ឺមីសណ្តោងពាក់ស្លាកលេខភ្នំពេញ4A.1163 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណគេចខ្លួនបាត់ពីកន្លែងកើតហេតុ ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ខណៈអ្នកបើកបត់ឆ្លងផ្លូវពីលិចទៅកើត ស្រាប់តែរថយន្តមួយគ្រឿងទៀតម៉ាកHYUNDAI ពណ៍ខៀវពាក់ស្លាកលេខភ្នំពេញ3A.0426បើកបរដោយឈ្មោះ គង់ សុផានិន អាយុ៣៥ឆ្នាំ រសនៅក្នុងភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌភ្នំពេញ រាជធានីភ្នំពេញ បើកបរទិសដៅពីត្បូងទៅជើងបានបុកចំពាក់កណ្តាលរថយន្តក្នុងដំណើរខ្វែងទិសគ្នាបណ្តាលអោយអ្នកបើកបររថយន្តHYUNDAIបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
លោកស្នងការរងបានអោយដឹងទៀតថា ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុបានធ្វើការពិនិត្យវាស់វែងនិងបានធ្វើការស្រាវជ្រាវរកក្រុមគ្រួសារសាច់ញាតិសពដើម្បីទទួលយកសាកសពទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ។
បច្ចុប្បន រថយន្តទាំងពីរគ្រឿនាំយកមករក្សាទុកនៅអធិការនគបាលស្រុកដើម្បកសាងសំណុំរឿងទៅតាមនិតិវិធីផងដែរ ៕