ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ វិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំនាយទាហនរបស់អង្គភាព សហការជាមួយអាជ្ញាធរមូលដ្ឋាន នាំយក អង្ករចំនួន ៣៧៥គីឡូក្រាម មី ១០កេស ត្រីខ ១០យួរ ទឹកត្រី ៨យួរ ទឹកស៊ីអ៉ីវ ៨យួរ ទឹកសុទ្ធ ៣៥យួរ រួមនឹងថវិកាចំនួន ៣លាន៣០ម៉ឺនរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ឧបត្ថម្ភដល់គណៈកម្មការទូកមួង ”ទេពធីតាសែនជ័យបារមីជំទាវទេព” របស់វត្តទេពធីតារាម ហៅវត្តយាយទេព ស្ថិតភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលជាទូកស្ថិតក្រោមការគ្រប់គ្រង និងឧបត្ថម្ភរបស់តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ក្នុងពិធីក្រុងពាលី និងដង្ហែទូកចុះទន្លេ ត្រៀមចេញទៅប្រកួតប្រជែង ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក និង សំពះព្រះខែ នៅរាជធានីភ្នំពេញ នាថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាង
មុខនេះ ។
ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះគ្រូចៅអធិការវត្តទេពធីតារាម លោក ឡុង សាងៀម ប្រធានក្រុមប្រឹក្សាក្រុង លោក ហ៊ីង ភ័ព្វមិនា អភិបាល នៃគណៈអភិបាលក្រុងកំពង់ឆ្នាំង មន្ត្រីរាជការ ព្រះសង្ឃ គណៈកម្មការ និងកីឡាករ ចំណុះទូក ព្រមទាំងមានការចូលរួម និងជួយ
ឧបត្ថម្ភពីសប្បុរសជន នូវសំលៀកបំពាក់ ថវិកា ទឹកសុទ្ធ រួមនឹងគ្រឿងឧបភោគបរិភោគ ជាច្រើនផងដែរ ។
មតិសំណេះសំណាលនាពេលនេះ ឯកឧត្តម មេបញ្ជាការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវ ដល់គណៈកម្មការ និងក្រុម
កីឡាករចំណុះទូក និងបានណែនាំដល់កីឡាករទាំងអស់ ត្រូវខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីទទួលបានជ័យជំនះក្នុងការប្រកួតនាពេលខាងមុខនេះ ។
ព្រះគ្រូចៅអធិការ គណៈកម្មការ និង កីឡាករចំណុះទូកមួង ”ទេពធីតាសែនជ័យបារមីជំទាវទេព” បានមានសង្ឃដិកាគោរពថ្លែងអំណរ
គុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចមហាបវរធិបតី
ហ៊ុន ម៉ាណែត និង លោកជំទាវ ឯកឧត្តម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង កំពង់ឆ្នាំង សប្បុរសជននិងក្រុមការងារទាំងអស់ ដែលបានយកចិត្តទុកដាក់ ឧបត្ថម្ភ សម្ភារ ថវិកា និងសូមជូនពរ សម្តេច ឯកឧត្តម លោកជំទាវ សមាជិកក្រុមការងារ សូមជួបប្រទះនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕