ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃទី១៦ វិច្ឆិការ ២០២៣ ប្រជាពលរដ្ឋមួយគ្រួសារអភ័ព្វងងិតភ្នែកទាំង៣នាក់តែម្តង ជួបការលំបាក់ អំពាវនាវសុំសប្បុរសជនអាណិតមេត្តាជួយដល់ពួកពួកគាត់ផង ។
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានអោយដឹងថា គ្រួសារជនពិការភ្នែកទាំង៣នាក់ខាងលើនេះមាន.១ឈ្មោះ.សាត់ឃុត ភេទប្រុស. ២.ឈ្មោះ មាន.ភេទស្រី ទី៣ឈ្មោះ.អោកហេន.ភេទស្រីត្រូវជាប្អូនថ្លៃដែលជាអ្នកមើលថែ ប៉ុន្តែមកដល់បច្ចុប្បនឈ្មោះនេះក៍ជួបប្រទះការងងិតភ្នែកមើលមិនឃើញដែរ ពួកគាតទាំងបីនាក់រសនៅក្នុងភូមិត្របែក.ឃុំត្រងិល.ស្រុកកំពង់លែង ។ហើយបច្ចុប្បន៍ពួគគាត់កំពង់រសនៅក្នុងស្ថានភាពលំបាកទាំងជីវភាពរសនៅ បានសុំអំពាវនាវដល់សប្បុរសជនដែលមានចិត្តសប្បុរស មេត្តាជួយពួកគាត់ផង ខណះកូនចៅរបស់គាត់មិនមានលទ្ធភាពនិងព្យាបាលឡើយ ។
លោក ឈៀង ចាន់ធ ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងនីតិសម្បទាខេត្ត បានប្រាប់អោយដឹងនៅវេលាម៉ោង១១និង១០នាទី ថ្អៃទី១៦ វិច្ឆិការ ២០២៣ លោកបានបញ្ជាក់ថាក្រោយពីទទួលបាននូវព័ត៌មាននេះពិសេសអាសយដ្ឋានរស់នៅរបស់ពួគគាគរសនៅដើម្បីងាយស្រួលខាងលោកចុះទៅពិនិត្យនិងផ្តល់បណ្ណសំគាល់ជនពិការ ។
លោកប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននីតិសម្បទាខេត្តកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងទៀតថា មកដល់ពេលនេះ បណ្ណសំគាល់ជនមានពិការភាព លោកបានទទួលពីខាងក្រសួងមកបានចំនួន៦៩០ជាង ក្រោយការពិត្យមើលរួចរាល់ក្រុមការងារលោកនិងធ្វើហើយប្រគល់ជូនពួកគាត់តែម្តង ៕