រាជធានីភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអះអាងថា គណបក្សប្រជាជនកម្ពុជាមិនដែលក្បត់កុងត្រាខ្លួនឯង បញ្ចេញកុងត្រាអញ្ចេះ ដល់ចប់ហែកចោលហើយបញ្ចេញកុងត្រាថ្មីនោះទេ ។ គឺយើងមានតម្លាភាពគឺយើងខិតខំជំរុញនូវអ្វីដែលយើងបានសន្យាជាមួយប្រជាជន បម្រើប្រជាជន ឱ្យបានកាន់តែច្រើន។គណបក្សប្រជាជនគឺជាអ្នកប្រាកដនិយមមិនមែនជាអ្នកស៊ីអារម្មណ៍និយមជាអ្នកនៅជាមួយប្រជាពលរដ្ឋមិនមែនជាទន្សាយនោះទេ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករនៅខណ្ឌកំបូល រាជធានីភ្នំពេញ ។
សម្ដេចធិបតីថ្លែងថា «ការបោះឆ្នោតប្រៀបដូចជាកុងត្រាគណបក្សដែលឈរឈ្មោះបោះឆ្នោតបានចុះកិច្ចសន្យាជាមួយប្រជាពលរដ្ឋរួចហើយ។ព្រោះមុនពេលបោះឆ្នោ តយើងដាក់គោលនយោបាយសម្រាប់ប្រជាពលរដ្ឋថាខ្ញុំនឹងអនុវត្តគោលនយោបាយនេះដើម្បីបម្រើប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋឃើញគោលនយោបាយល្អហើយឃើញ អ្នកដែលដាក់គោលនយោបាយគឺជាអ្នកប្រាកដប្រជា មិនមែនអ្នកកញ្ឆក់កណ្ដៀត គឺអ្នកប្រាកដកនិយម មិនមែនស៊ីអារម្មណ៍និយមនោះទេ អ្នកនៅជាមួយប្រជាពលរដ្ឋ មិនមែនអ្នកជាទន្សាយនោះទេ»។
សម្តេចធិបតីបន្តថា៖សុំបន្តទុកចិត្តលើរាជរដ្ឋាភិបាលបន្តការជឿទុកចិត្តទៅលើការដឹកនាំនិងបម្រើរបស់រាជរដ្ឋាភិបាលចំពោះប្រជាជន។សម្តេចបន្តថាសុំជឿជាក់ដរាបណាបងប្អូនមានរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនដែលមានបទពិសោធន៍និងមានគោលនយោបាយបម្រើប្រជាជននិងមិនរត់ចោលប្រជាជននៅគ្រប់កាលៈទេសៈណាក៏ដោយ សូមឱ្យបងប្អូនជឿជាក់ទុកចិត្តហើយសុំបន្តចូលរួមជាមួយរដ្ឋាភិបាលបន្តកសាងប្រទេសរបស់យើងតទៅទៀត។
សម្តេចបន្តថា មានមិនតិចទេអ្នកដែលចង់ដុតប្រទេស ម្ង៉ៃៗអំពាវនាវឱ្យប្រជាពលរដ្ឋចេញបះបោ មួយថ្ងៃមួយថ្ងៃអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាល អ្នកខ្លះជេររហូតដល់ថ្នាក់ដឹកនាំ រហូតប្រមាថដល់ព្រះមហាក្សត្រទៀត ។ មិនខ្វះទេការខិតខំបំពុលប៉ុន្តែជាសិទ្ធិរបស់គេចុះ ប៉ុន្តែកុំនាំប្រជាពលរដ្ឋឱ្យធ្វើអ្វីមួយ ដែលខុសច្បាប់ ធ្វើអ្វីមួយដែលបំផ្លាញសុខសន្តិភាព ស្ថេរភាពនិងសិទ្ធិសេរីភាពបញ្ចេញមតិ ។
សម្តេចយល់ថា យុវជនសម័យនេះពិតជាឆ្លាត ពួកគេអាចមើលឃើញ និង ដឹងបានច្រើនដូចនេះពួគេអាចធ្វើការវិនិច្ឆ័យដោយខ្លួនឯងបានថាអ្វីល្អ អ្វីអាក្រក់ អ្វីជា ផលសម្រាប់យើង ហើយអ្វីដែលបំផ្លាញផលរបស់យើង។
សម្តេចបានលើកឡើងជាឧទាហរណ៍ថា៖ ការបោះឆ្នោតជាង ៨លាននាក់ក្នុងចំណោមជាង៩លានដែលបោះឆ្នោតចុះឈ្មោះបោះឆ្នោតបានទៅបោះឆ្នោតទោះបីមាន ការអំពាវនាវមិនឱ្យមានការបោះឆ្នោត ហើយក្នុងនោះអ្នកដែលបោះឆ្នោតជាង៩៥ភាគរយដែលបោះឆ្នោតត្រឹមត្រូវមិនបំផ្លាញស្លឹកឆ្នោតតាមគេ ។ បងប្អូន យល់ថាការបោះឆ្នោតគឺជាវិធីតែមួយគត់ដែលមានលទ្ធិប្រជាធិបតេយ្យ ស្រួលមិនមានធ្វើឱ្យប្រទេសមានការក្រឡាប់ចាក់ក្នុងការជ្រើសរើសមេដឹកនាំ ហើយក្នុងនោះ បានផ្ដល់ការទុកចិត្តទៅដល់គណបក្សប្រជាជន ព្រោះឃើញស្នាដៃរបស់គណបក្សប្រជាជនផ្ដល់ជូននិងក្រោមការដឹកនាំរបស់សម្ដេចតេជោដែលបានផ្ដល់ជូនប្រជាពលរដ្ឋ។ដូចនេះច្បាស់ណាស់សំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជាបង្ហាញថា បងប្អូនបានផ្ដល់ការទុកចិត្តឲ្យគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេសតទៅទៀតនេះជាការសំខាន់ណាស់។
សម្តេចបន្តថា៖ «អញ្ចឹងដើម្បីអនុវត្តក្នុងមួយអាណិតនេះយើងបានដាក់ចេញនូវគោលនយោបាយវិធានការដើម្បីបំពេញនូវកុងត្រារបស់យើងដើម្បីបម្រើប្រជាពលរដ្ឋហើយបងប្អូនជឿចុះគណបក្សប្រជាជនមិនដែលក្បត់កុងត្រាខ្លួនឯង ។ បញ្ចេញកុងត្រាអញ្ចេះដល់ចប់ហែកចោលហើយបញ្ចេញកុងត្រាថ្មីនោះទេ។ គឺយើងមាន តម្លាភាពគឺយើងខិតខំជំរុញនូវអ្វីដែលយើងបានសន្យាជាមួយប្រជាជនបម្រើប្រជាជនឱ្យបានកាន់តែច្រើន» ។
សម្តេចបន្ថែមថា៖ អញ្ចឹងហើយបាន ៩០ ថ្ងៃនេះអត់មានពេលដេកទេ។ ខ្លះថាខ្ញុំដេកសង្ស័យខ្លួនឯងមើលមិនឃើញ។ មកជួបបងប្អូនហើយផ្សព្ធផ្សាយដាក់ចេញគោ លនយោបាយជាប្រចាំ។ ទៅក្រៅប្រទេសដែលទាក់ម៉ូយមកវិនិយោគនៅកម្ពុជាដើម្បីបង្កើតការងារ ។យើងរុញបង្កើតភាពទុកចិត្តអញ្ចឹងសូមបងប្អូនបន្តភាព ជឿទុកចិត្តនិងចូលរួមជាមួយរដ្ឋាភិបាលចូលរួមជាមួយគ្នាដើម្បីយើងធ្វើយ៉ាងណារុញនាវាយើងឱ្យទៅមុខកុំឱ្យក្រឡាប់ចាក់ចូលទៅក្នុងស្ថានភាពសង្គ្រាមឬអស្ថិរភាព៕ប្រភពអាកាប៉េ