លោក ​​កែ​វ​ ​រ​ត​នៈ​ ​​រ​ដ្ឋ​ម​ន្ត្រី​នៃ​ក្រសួ​​ង​រ៉ែ​ ​និ​ង​ថា​ម​ព​ល ​បា​ន​អ​ញ្ជើ​ញ​ចូ​​ល​រួ​ម​ក្នុ​ង វេទិ​កា​ពិ​ភា​ក្សា​​ស្ដី​ពី ​«គោ​ល​ន​យោ​​បា​យ​រ៉ែ​ ​និ​ង​ថា​ម​​ព​ល​នៅ​ក​ម្ពុ​ជា​»

រា​​ជ​ធា​នី​ភ្នំ​​​ពេ​ញ​ ៖​​ ​នៅ​ថ្ងៃ​ទី​២​១​ ខែ​វិ​ច្ឆិ​កា​ ​ឆ្នាំ​២​០​២៣​ ​នៅ​​ស​ណ្ថា​គា​រ​សុ​ខា​ ​លោ​ក​ ​កែ​វ​ ​រ​​ត​នៈ​ ​រ​ដ្ឋ​ម​ន្ត្រី​នៃ​ក្រ​សួ​ង​រ៉ែ​ ​​និ​ងថា​​ម​ព​ល​ ​បា​ន​អ​ញ្ជើ​ញ​ចូ​ល​រួ​ម​ក្នុ​​ង​វេ​ទិ​កា​ពិ​ភា​ក្សា​ស្ដី​ពី​ ​«​គោ​ល​ន​យោ​បា​យ​រ៉ែ​​ ​និ​ង​ថា​ម​ព​ល​នៅ​ក​ម្ពុ​ជា​»​ ​ដែ​ល​រៀ​ប​ចំ​ដោ​យ​ក្លឹ​ប​​អ្ន​ក​កា​សែ​ត​ក​ម្ពុ​ជា​ ​ដោ​យ​លោ​ក​រ​ដ្ឋ​ម​ន្ត្រី​បា​ន​​ឲ្យ​ដឹ​ង​ថា​ ​ក្រ​សួ​ង​រ៉ែ​ ​និង​​ស្ថាប័​ន​​ពា​ក់​ព័​ន្ធ​ ​បា​ន​និ​ង​កំ​ពុ​ង ​ពិ​ភាក្សា​គ្នា​ក្នុ​ង​កា​រ​​លុ​ប​បំ​បា​ត់​កា​រ​នាំចូ​ល​គ្រឿ​ង​អេ​ឡិ​ច​​ត្រូ​និ​ក​ ​ដែ​ល​ប្រើ​ប្រា​ស់​ថា​ម​ព​ល​ច្រើ​​ន​ហួ​ស​ហេ​តុ​ ​(​ស៊ី​ភ្លើ​ង​ខ្លាំ​ង​)​ ​ចេ​ញ​ពី​ទី​ផ្សា​រ​ក​ម្ពុ​ជា​។​

​លោ​ក​រ​ដ្ឋ​ម​ន្រ្ដី​បា​ន​ថ្លែ​​ង​ថា​ ​ក្រ​សួ​ង​រ៉ែ​ ​និ​ង​ថា​ម​ព​ល​ ​បា​ន​និ​ង​កំ​ពុ​ង​​ដា​ក់​ចេ​ញ​ជា​មួ​យ​ដៃ​គូរ​អភិ​វ​ឌ្ឍ​ន៍​រួ​ម​​មា​ន​ ​ធ​នា​គា​រ​អ​ភិ​វ​ឌ្ឍ​អា​ស៊ី​ ​U​N​D​P​ ​ជា​មួ​យ​ប្រ​ទេ​ស​អូ​ស្រ្ដា​លី​ ​ក្នុ​ង​កា​រ​ជំ​​រុ​ញ​គោ​ល​ន​យោ​បា​យ​ប្រ​សិ​ទ្ធ​ភា​ព​ថា​ម​ព​ល​​ ​ដើ​ម្បី​កា​រ​ពា​រ​ប​រិ​ស្ថា​ន​ ​ដើ​ម្បី​បំ​ពេ​​ញ​តា​ម​កា​រ​ប្ដេ​ជ្ញា​រ​ប​ស់​ក​ម្ពុជា​ ​ក្នុ​ង​កា​រ​​ប្រែ​ប្រួ​ល​អា​កា​ស​ធា​តុ​លើ​ពិ​ភ​ព​លោ​ក​ ​ដោ​យ​បា​ន​ដា​ក់​គោល​ដៅ​ស​ន្សំ​ថា​ម​ព​ល​។​​

លោ​ក​រ​ដ្ឋ​ម​ន្រ្តី​​​​ ​ក៏​បា​ន​​​ប​ង្ហា​ញ​​​ពី​​​ផែ​ន​កា​រ​​​ក្នុ​ង​កា​រ​​​​គ្រ​ប់​គ្រ​ង​​​ការ​​​​ប្រើ​ប្រា​ស់​​​ថា​ម​ព​ល​​​អ​គ្គិ​ស​នី ​​ដោ​​យ​​​ទ​ប់​ស្កា​ត់​​​កា​រ​​​នាំ​ចូ​ល​​​ឧ​ប​ក​រ​ណ៍​​​​​អ​គ្គិ​ស​នី​​​ដែ​​ល​​​ស៊ី​​​ភ្លើង​​​​ច្រើ​ន​​​​ម​ក​​​ទីផ្សា​រ​​​​ក្នុ​ង​ស្រុ​ក​។​​​ ​លោ​ក​​​ ​ប​ន្ត​ថា​ ​រ​ដ្ឋា​ភិ​បា​ល​​​បា​ន​​​ដា​ក់​​​ផែ​ន​កា​រ​​​ឆ្នាំ​ ​២​០​២​៣​ ​ទៅ​ ​២​០​៣​០​ ​កា​ត់​​​ប​ន្ថ​យ​​​កា​រ​​​ប្រើ​ប្រា​ស់​​​អ​គ្គិ​ស​នី​​​ប្រ​ហែ​ល​​​ឲ្យ​បា​ន​ ​១​៩​ ​%​ ​​ស្មើ​ ​២​០​០​០​ ​មេ​ហ្គា​វ៉ា​ត់។​ ​​កា​រ​​​ទ​ប់​ស្កា​ត់​​​បា​ន​​ជោ​គ​ជ័​យ​​​​​អា​ច​​​ធ្វើ​​​ឲ្យ​​​ក​ម្ពុ​ជា​មិន​បា​ច់​​បង្កើ​ត​​រោ​ងចក្រ​​​​ថ្មី​​ផ​លិត​ថាមព​​​​ល​​​ថ្មី​ ​​​បន្ថែ​ម​​ចំនួ​ន​​​ ​​២០០០​ មេហ្គាវ៉ាត់ ​ដែល​​នឹង​ចូលរួម​កិច្ច​ការពារ​បរិស្ថាន។

ក្រៅពីលើកពី​គម្រោង​ការ​ហាមឃាត់​ការ​នាំ​ចូល​ឧបករណ៍​ដែល​ស៊ី​ភ្លើងច្រើន​ លោក​រដ្ឋមន្រ្តី​ ក៏​ចង់​ឱ្យពលរដ្ឋ​ប្រើប្រាស់​ថាមពល​​​ដោយ​សន្សំសំចៃ ​ដើម្បី​​ចូលរួមចំណែក​សម្រេច​បាន​គោលដៅ​ការ​ប្រើប្រាស់​ថាមពល​ឱ្យមាន​ប្រសិទ្ធភាព។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ​ថាមពលអគ្គិសនីបានមកពីវារីអគ្គិសនីជាង៤០%ភាគរយ ពន្លឺព្រះអាទិត្យ១០% និងយកពីប្រទេសឡាវ ដែលក្នុងនោះថាមពលជាង៦០% ជាថាមពលស្អាតដែលអាចទាក់ទាញអ្នកវិនិយោគិនឲ្យមកវិនិយោគនៅកម្ពុជា។

គោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ​និងក្រសួងរ៉ែនិងថាមពលគឺ ៖
១ ផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់
២ តម្លៃសមរម្យ
៣ កាត់បន្ថយការដាច់ភ្លើង
៤រុញភ្លើងទៅដល់ទីជនបទ(ការតភ្ជាប់សេវា)

សូមជម្រាបជូនថា​ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ចាត់ទុក​ នេះជាលើកទី១ ដែល ក.អ.ក ទទួលបានការគាំទ្រពីក្រសួងរ៉ែ និងថាមពល រៀបចំវេទិកាពិភាក្សាទាក់ទងនឹងវិស័យរ៉ែ និងថាមពលនៅកម្ពុជា ដែលជាវិស័យគន្លឹះយ៉ាងសំខាន់សម្រាប់ការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចនៅកម្ពុជា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *