ខេត្តពោធិសាត់ ៖ ឆ្នាំ២០២៣កម្លាំងខណ្ឌរដ្ឋបាលជលផលនៃមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តនៅតែបន្តចុះរុះរើកាប់បំផ្លាញចោលបទល្មើសនេសាទ.ឈ្នួក.រួមនិងរបាំងសាច់អួនក្រឡាញឹកប្រវែង១១៥០ម៉ែត្រនិងបានចាក់លែងត្រីចំនួន៥០គីឡូដែលក្រុមជនល្មើសលបលួចដាក់នៅក្នុងស្រុកក្រគ ។
កិច្ចប្រតិបត្តការចុះបង្ក្រាបបទល្មើសនេសាទនេះ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដឹកនាំដោយ លោក ភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរ លោកនាយរងផ្នែកក្រគរនិងកម្លាំងសង្កាត់កំពង់លួង ដោយបានធ្វើការសហកាជាមួយកងរាជអាវុធហត្ថខេត្ដនិងស្រុកក្រគរ . យោធាខេត្ដ ដោយប្រើប្រាស់កម្លាំងសរុបចំនួន ១២នាក់ មធ្យោបាយកាណូតចុះធ្វើសកម្មភាពចំនួន ២ គ្រឿងបានចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល នៅភូមិកំពង់ថ្គោក ឃុំ អន្សាចំបក់ ស្រុកក្រគរ រហូតដល់ព្រំប្រទល់ខេត្ដពោធិ៍សាត់-កំពង់ឆ្នាំង និងបានធ្វើការរុះរើ និងបំផ្លាញចោល។
លោក ភុំ វិមល.នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ បានអោយដឹងថាក្រុមការងារដែលបានចុះបង្ក្រាបបទល្មើសនេសាទជាលទ្ធផល១ករណី ក្នុងនោះបានរុះរើនិងបំផ្លាញចោលរបាំងសាច់អួនក្រឡាល្អិត៤ខ្សែ ប្រវែង ១១៥០ម៉ែត្រ លូកងសាច់អួន ចំនួន ៦មាត់បង្គោល ចំនួន ៣៥០ដើម ចាក់លែងត្រី ៥០គីឡូក្រាមចូលទៅក្នុងទន្លេវិញផងដែរ ។
នៅក្នុងករណីទី២ ក្រុមការងារបានចុះធ្វើការរុះរើបង្គោលឈ្នក់រួមផ្សំនឹងភ្លើងដែលជនសង្ស័យលួចប្រព្រឹត្តនៅពេលយប់ បានធ្វើការរុះរើបង្គោលចំនួន ១០កន្លែង ស្មើ ១២០ដើម
ចំពោះបង្គោល ដែលក្រុមការងារបង្ក្រាបបានយកទៅបោះជ្រុំទុកក្នុងកន្លែងអភិរក្សនៅក្នុងរដូវប្រាំង។
ដោយឡែក នៅថ្ងៃទី២៩ វិច្ឆិការ ២០២៣ បង្ក្រាបឧបករណ៍ឈ្នក់២វងអាគុយយ ៤អំពូលភ្លើង ៤គ្រឿងអាំងវែទរ័ ៤គ្រឿងខ្សែភ្លើង៦០ម៉ែត្រ ខ្សែរួមផ្សំ១៥០ម៉ែត្រ នៅចំណុចកំពង់ប្រាក់ឃុំស្នាអន្សា ស្រុកក្រគខេត្តពោធិសាត់៕