អន្តរជាតិ ៖ អ្នកនាំពាក្យ IDF លោក Daniel Hagari បាននិយាយថា កងកម្លាំងការពារអ៊ីស្រាអែល បញ្ជាក់ពីការស្លាប់របស់ចំណាប់ខ្មាំង ៤ នាក់ដែលត្រូវបានចាប់ខ្លួន។
យោងទៅតាមលោក Hagari អះអាងថា ចំណាប់ខ្មាំង ៤ នាក់ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលមានឈ្មោះ Eliyahu Margalit, Mia Goren, Ronen Engel និង Aryeh Zalmanovich ។
លោក បានបន្ថែមថា ក្រុមគ្រួសាររបស់ចំណាប់ខ្មាំងដែលស្លាប់ត្រូវបានជូនដំណឹងរួចហើយ ខណលោក មិនបានបញ្ជាក់ថា ចំណាប់ខ្មាំងស្លាប់ដោយរបៀបណា ឬពេលណានោះទេ។
លោក Hagari បន្តថា រ៉ាឌីកាល់ប៉ាឡេស្ទីន នៅតែបន្តចាប់ចំណាប់ខ្មាំងចំនួន ១៣៦ នាក់ ក្នុងនោះមានស្ត្រី និងកុមារចំនួន ១៧ នាក់ ដែលត្រូវបានចាប់ពង្រត់យ៉ាងព្រៃផ្សៃពីផ្ទះរបស់ពួកគេ។
លោក បានកត់សម្គាល់ថា IDF នឹងបន្តធ្វើអ្វីគ្រប់យ៉ាងនៅក្នុងអំណាចរបស់ខ្លួន ដើម្បីជួយសង្គ្រោះអ្នកដែលត្រូវបានចាប់ពង្រត់តាមមធ្យោបាយណាមួយដែលចាំបាច់។
គួរបញ្ជាក់ថា ភាពតានតឹងបានផ្ទុះឡើងម្តងទៀតនៅមជ្ឈិមបូព៌ាកាលពីថ្ងៃទី ៧ ខែតុលា នៅពេលដែលពួកសកម្មប្រយុទ្ធមកពីចលនារ៉ាឌីកាល់ប៉ាឡេស្ទីនដែលមានមូលដ្ឋាននៅហ្គាហ្សាស្ទ្រីប ហាម៉ាស បានធ្វើការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើទឹកដីអ៊ីស្រាអែលពីតំបន់ហ្គាហ្សា៕