អន្តរជាតិ ៖ លោក Ronen Bar ដែលជាប្រធានសេវាសន្តិសុខផ្ទៃក្នុង Shin Bet របស់អ៊ីស្រាអែល បាននិយាយថា ៖ អាជ្ញាធរក្រុង Tel Aviv ប្តេជ្ញាសម្លាប់មេដឹកនាំក្រុមហាម៉ាស នៅគ្រប់ទីកន្លែងទាំងអស់នៅលើពិភពលោក។ នេះបើយោងតាមការថតសំឡេងដែលទទួលបានដោយទូរទស្សន៍សាធារណៈ Kan ។
លោក បានលើកឡើងថា នៅគ្រប់ទីតាំងទាំងអស់ នៅតំបន់ Gaza នៅ West Bank នៅលីបង់ នៅប្រទេសទួរគី និងកាតា យើងនឹងត្រូវចំណាយពេល ២ ៣ ឆ្នាំ ដើម្បីកម្ចាត់ពួកគេ ដោយបន្ថែមថា គណៈរដ្ឋមន្ត្រី បានកំណត់គោលដៅមួយសម្រាប់យើងដើម្បីកម្ចាត់ក្រុមហាម៉ាស។
គួរបញ្ជាក់ថា ភាពតានតឹងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន បានកើតឡើងបន្ទាប់ពីសកម្មភាពវាយប្រហារនាពេលថ្មីៗនេះរបស់ក្រុមហាម៉ាស ៕