សម្ដេចពិ​ជ័​​​យ​​​​​​សេ​​​​​​នា​ ​​​ទៀ​​​ ​​​បា​​​​ញ់​​​ ​​​ឧ​​​​​​ត្ដ​ម​​​ក្រុ​​​ម​​​ប្រឹ​​​ក្សា​​​ផ្ទា​​​ល់​​​​​ព្រះ​​​​ម​​​ហា​ក្ស​​​ត្រ​​​ ​​​​នៃ​​​ព្រះ​រា​ជា​ណា​ច​ក្រ​កម្ពុ​ជា​ ​អញ្ជើញប្រា​រ​ព្ធ​មិ​ទ្ទិ​ញ​ ​អ​ប​អ​រ​សា​ទ​រ​ ​ខួ​ប​អ​នុ​ស្សា​វ​រី​យ៍ ​​លើក​ទី​៤​​៥​ ​ទិ​វា​កំ​ណើត ​រ​ណ​សិ​រ្ស​សា​ម​គ្គី​អ​ភិ​វ​ឌ្ឍ​ន៍​ ​មា​​តុ​ភូ​មិ​ក​ម្ពុ​ជា​ ​២​ ​ធ្នូ ​នៅ​ខេត្ត​កោះ​កុ​ង​

​ខេ​ត្ត​កោះ​កុ​ង​ ​៖​ ​ នៅ​ព្រឹក​ថ្ងៃ​ទី​០​៧​ ​ខែ​ធ្នូ​ ​​ឆ្នាំ​២​០​២​៣​ ​ស​ម្ដេ​ច​ពិ​ជ័យ​​សេនា​ ​ទៀ​ ​បា​ញ់​​ ឧ​ត្ដ​ម​ក្រុម​​ប្រឹ​ក្សា​ផ្ទា​ល់​ព្រះ​ម​ហា​ក្ស​ត្រ​ ​នៃព្រះ​រា​ជា​ណា​ច​​ក្រ​ក​ម្ពុ​ជា​ ​ ​បា​ន​អ​ញ្ជើ​ញ​ជា​អ​ធិ​ប​តី​ ​ក្នុ​​ង​មិទ្ទិ​​ញ​អ​ប​អ​រ​សា​ទ​រ​​ ខួ​​ប​អ​នុ​ស្សា​វ​រី​យ៍​ លើ​ក​ទី​៤​៥​ ​ទិ​​វា​កំ​ណើ​ត​រ​ណ​សិ​រ្ស​សា​​ម​គ្គី​អ​ភិ​វ​ឌ្ឍ​ន៍​ ​មា​តុ​​ភូ​មិ​ក​ម្ពុ​ជា​ ​២​ ​ធ្នូ​ ​​១​៩​៧៨​​ -​​ ​២​ ​ធ្នូ​ ​២​០​២​៣​ ​ស្ថិ​តនៅ​ស្ដូ​ប​ន​យោ​បា​យ​ឈ្នះ​ឈ្នះ​ ​​ក្នុ​ង​ក្រុ​ង​ខេ​ម​រៈ​ភូ​មិ​ន្ទ​ ​ខេ​ត្ត​កោះ​កុ​ង​ ​ដោយ​មា​ន​កា​រ​និ​ម​ន្ត​​ ​និ​ង​អ​ញ្ជើ​ញ​ចូ​ល​រួ​ម​ពី​ ​ព្រះ​មេ​គ​ណ​​ខេ​ត្ត​ទាំ​ង​ពី​រ​គ​ណៈ​​ អ្ន​ក​ឧ​កញ៉ា​ ​លោ​កឧ​ក​ញ៉ា​ ​ឯក​​ឧ​ត្ដ​ម​ លោ​ក​ជំ​ទា​វ​ ​ម​ន្ត្រី​រា​ជ​កា​រ​ ​ក​ង​ក​ម្លាំ​ង​ប្រដា​ប់​អា​វុ​ធ​ទាំ​ង​បី​ប្រ​ភេទ​ ​ប្រ​ជា​ព​ល​រ​ដ្ឋ ​លោ​ក​គ្រូ​អ្ន​កគ្រូ​​ សិ​​ស្សានុ​សិ​​ស្ស​ ​និ​ង​ក្រុ​ម​យុ​វ​ជ​ន​ ​ប្រ​​មា​ណ​ជា​ង​ ​១​០​០​០​ ​នា​ក់​ផង​ដែ​​រ ​​។​

សម្ដេ​ច​​ពិ​ជ័​យសេ​នា​ ​ទៀ​ ​បា​ញ់​ ​ឧ​ត្ដ​ម​ក្រុ​ម​ប្រឹ​ក្សា​ផ្ទា​ល់​ព្រះ​ម​ហា​ក្ស​ត្រ​ ​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​​ក​ម្ពុ​ជា​បា​ន​មា​ន​ប្រ​សា​សន៍​​ថា ​៖​​ ​រណ​​សិ​រ្ស​សា​ម​គ្គី​អ​ភិ​វ​ឌ្ឍ​ន៍​មា​តុ​ភូ​មិ​ក​ម្ពុ​ជា​ ​ដែ​ល​បា​ន​វា​យ​ត​ម្លៃ​យ៉ា​ង​ល្អិ​ត​ល្អ​ន់​ ​អំ​ពី​អ​ត្ត​ន័​យ​ជា​ប្រ​វ​ត្តិ​សា​ស្ត្រ​​ ​នៃ​រ​ណ​សិ​រ្ស​សា​ម​គ្គី​​អ​ភិ​វ​ឌ្ឍ​ន៍មា​​តុភូ​មិ​ក​ម្ពុ​ជា​ ​និ​​ង​ប​ណ្ដាសមិ​ទ្ធ​ផ​ល​នា​នា​ ចា​ប់​តាំ​ង​ពី​ក្រោ​យ​ថ្ងៃ​ប​ង្កើ​ត​រ​ណសិ​រ្ស​ ​០​​២​ ​ធ្នូ ១​៩៧​​៨ ​​រហូ​ត​​ដ​ល់​ប​ច្ចុប្ប​ន្ន​។​

​រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្នមានឈ្មោះថា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដឹកនាំដោយសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន, សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀត គឺជាបុព្វការីដ៏មានគុណបំផុតរបស់យើងទាំងអស់គ្នា ព្រោះថារណសិរ្យនេះហើយ ដែលនាំមកនូវមហាជ័យជំនះ ៧ មករា សង្គ្រោះជីវិតប្រជាជនកម្ពុជា ឲ្យរួចផុតពីសេចក្ដីស្លាប់ និងបានរស់នៅក្នុងកិត្តិយស សេចក្ដីថ្លៃថ្នូរ សុខសន្តិភាព ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងសិទ្ធិសេរីភាពយ៉ាងទូលំទូលាយ គ្រប់ពេល និងគ្រប់ទីកន្លែង ។

យើងទាំងអស់គ្នាត្រូវចាត់ទុកអង្គការរណសិរ្សនេះ ជាអ្នកមានគុណ ជាវីរជនអ្នកស្នេហាជាតិយ៉ាងពិតប្រាកដ ព្រោះមានតែអគ្គស្ថាបនិក និងអង្គការរណសិរ្សនេះតែមួយគត់ ដែលបានក្រោកឈរ ពីក្នុងស្ថានភាពដ៏លំបាកលំបិន ប្រមូលផ្ដុំកម្លាំងសាមគ្គីគ្រប់ទិសទី ដឹកនាំការតស៊ូរំដោះជាតិ មាតុភូមិ និងប្រជាជនឲ្យបានរស់រានមានជីវិត រួចផុតពីគ្រោះមហន្តរាយ បនប្រល័យពូជសាសន៍ ជាស្នូលដឹកនាំក្នុងការកសាងមាតុភូមិពីគំនរផេះផង់ ឆ្ពោះមកកាន់ភាពសម្បូររុងរឿង សុខដុមរមនា នាពេលនេះ និងទៅថ្ងៃអនាគត។

ថ្ងៃ ០២ធ្នូ គឺជាទិវាប្រវត្តិសាស្ត្ររបស់ជាតិយើង យើងយល់ច្បាស់ថា បើគ្មានថ្ងៃ០២ ធ្នូ និងថ្ងៃជ័យជំនះ ៧ មករា ទេ យើងគ្មានអ្វីៗទាំងអស់ ដូចសព្វថ្ងៃនេះដែរ ។ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ ដែលមិនអាចបុគ្គលណាបដិសេធបានឡើយ។ ខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឆ្នាំ២០២៣នេះ ប្រារព្ធធ្វើឡើងក្នុងសភាពការណ៍ ដែលព្រះរាជាណាចក្រកម្ពុជា និយាយរួមនិងនិយាយ ដោយ ឡែក ខេត្តកោះកុងសម្រេចបានសមិទ្ធផលធំៗជាច្រើន ក្រោមការបន្តដឹកនាំ របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសជាតិឈានទៅមុខ ប្រកបដោយភាពជឿជាក់ខ្ពស់ លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ជាមួយការលេចត្រដែតឡើង នូវកិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *