អន្តរជាតិ ៖ កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បញ្ជាក់ថា ជាងពាក់កណ្តាលនៃចំនួនប្រជាជន ២.៣ លាននាក់នៅហ្គាហ្សា ដែលភាគច្រើន ភៀសខ្លួនពីលំនៅដ្ឋាន អំឡុងជម្លោះរយៈពេល ២ ខែ កំពុងប្រឈមនឹងការអត់ឃ្លាន ជាមួយនឹងស្ថានភាពកាន់តែអាក្រក់ទៅៗ ។
អ្នកស្រុក បាននិយាយថា រថយន្ដដឹកជំនួយស្បៀងអាហារមានភាពមិនប្រក្រតី ដែលធ្វើឲ្យវិបត្តិកាន់តែធ្ងន់ធ្ងរឡើង ដោយមន្ត្រីអង្គការសហប្រជាជាតិ ក៏បានពិពណ៌នាអំពីស្ថានភាពនៅតំបន់ភាគខាងត្បូងនៃតំបន់ហ្គាហ្សាស្ទ្រីប ប្រៀបដូចជាឋាននរក។
គួរបញ្ជាក់ថា សង្គ្រាមនៅហ្គាហ្សា កាន់តែតានតឹង ដោយមានការសម្លាប់ជនស៊ីវិលរាប់ពាន់នាក់ និងផ្សេងទៀតរងរបួស ខណកុមារតូចៗ ក៏ត្រូវបានសម្លាប់ផងដែរ៕