សម្ដេច​ធិប​តី​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​ប្រ​កា​ស​ចំ​ហ​ថា​ ​រា​ជ​រ​​ដ្ឋា​ភិ​បា​ល​ ​មិ​ន​បា​ន​ផ្ដ​​ល់​សិ​ទ្ធិ​ឱ្យ ​ក្រុម​ហ៊ុ​ ​V​​i​n​ G​​r​oup​ ម​ក​វិ​​និ​យោ​គ ​អា​ជីវ​​ក​ម្ម​តា​ក់​ស៊ី​អ​គ្គិ​ស​នី នៅ​​ក​ម្ពុ​ជា​ទេ​

សម្ដេ​ចម​​ហា​ប​វ​រ​ធិ​ប​តី​ ​ហ៊ុន​ ​ម៉ាណែ​ត​ ​នា​យ​ក​រ​ដ្ឋ​​ម​ន្ដ្រី​ ​បា​ន​ថ្លែ​ង​ប្រ​កា​ស​ជា​ចំ​ហ​ថា​ ​រា​ជ​រ​ដ្ឋា​​ភិ​បា​ល​មិន​បា​ន​​ផ្ដ​ល់​សិ​ទ្ធិ​ឱ្យ​ក្រុម​ហ៊ុ​ន​ V​i​n​ ​G​r​o​u​p​ ​ម​ក​វិ​​និ​យោ​គ​អា​ជី​វ​ក​ម្ម​ ​តា​ក់​ស៊ី​អ​គ្គិ​ស​នី​នៅ​ក​ម្ពុ​ជា​ទេ​ ​​ព្រោះ​វា​ផ្ទុ​យ​ពី​គោ​ល​ន​យោ​បា​យ​រា​ជ​រ​ដ្ឋា​ភិ​បា​​ល ​កំ​ពុ​ង​គិ​ត​គូ​រ​យ៉ា​ង​ខ្លាំ​ង​លើ​ជី​វ​ភា​ពរ​​ស់​នៅប្រ​​ចាំ​ថ្ងៃ​រ​ប​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​។​

ក្នុងពិធីសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែរជាង២ពាន់នាក់ រស់នៅប្រទេសជប៉ុន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នេះ គឺផ្ដោតអាទិភាពចម្បងទៅលើក្រុមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ដូច្នេះប្រជាពលរដ្ឋទាំងអស់ កុំមានការព្រួយបារម្ភឱ្យសោះ ព្រោះកម្ពុជា មិនទាន់មានតម្រូវការឡើយ។

សម្ដេចធិបតី បានថ្លែងថា «កម្ពុជា ក៏មិនទាន់តម្រូវការ ឱ្យក្រុមហ៊ុនបរទេស មកធ្វើការវិនិយោគ បើកក្រុមហ៊ុនតាក់ស៊ីអគ្គិសនី ដើម្បីធ្វើតាក់ស៊ីអគ្គិសនីនោះទេ។ ម៉ោងស្មើនេះហើយ រដ្ឋាភិបាល អាណត្តិទី៧ គឺត្រូវយកចិត្តទុកដាក់ នៅក្នុងការជួយបងប្អូនប្រកបរបបរត់ម៉ូតូឌុប រត់កង់បី ក្រៅប្រព័ន្ធនេះឱ្យបានល្អ នេះជាគោលការណ៍របស់យើង»។

សូមរម្លឹកថា អំឡុងពេលទស្សនកិច្ចនៅប្រទេសវៀតណាមថ្មីៗនេះ សម្ដេចធិបតីបានជួបពិភាក្សាជាមួយក្រុមហ៊ុនតាក់ស៊ី Vin Group។ក្រុមហ៊ុននេះ បានលើកសំណើចង់បណ្ដាក់ទុន រថយន្តតាក់ស៊ី ចំនួន ២៥០០គ្រឿង ឱ្យដំណើរការនៅកម្ពុជា តែរាជរដ្ឋាភិបាលមិនបានអនុញ្ញាតនោះទេ។ ហើយពីរបីថ្ងៃកន្លងទៅនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានចេញសេចក្តីថ្លែងការណ៍ ដោយបានលើកឡើងថា មានបណ្តាញផ្សាយព័ត៌មានមួយចំនួនបានផ្សព្វផ្សាយថា ក្រុមហ៊ុន Vingroup របស់វៀតណាមគ្រោងបើកក្រុមហ៊ុនតាក់ស៊ី ដោយប្រើរថយន្តអគ្គិសនីចំនួន ២៥០០ គ្រឿងនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ ព័ត៌មាននេះបានធ្វើឱ្យមានការចាប់ អារម្មណ៍ពីសំណាក់ អ្នកលេងបណ្តាញសង្គមមួយចំនួន និងបាននាំគ្នាចែកចាយបន្ត ដែលធ្វើឱ្យសាធារណជនមួយចំនួនយល់ច្រឡំថា ក្រុមហ៊ុននេះ នឹងមកបើកអាជីវកម្មនៅកម្ពុជាក្នុងឆ្នាំ ២០២៤។ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបថា នៅក្នុងជំនួបពិភាក្សាជាមួយសម្តេចធិបតីកាលពីរសៀលថ្ងៃទី ១២ ធ្នូ ឆ្នាំ ២០២៣ នៅរដ្ឋធានីហាណូយ ប្រធានក្រុមហ៊ុន Vingroup ពិតជាបានលើកសំណើ និងបានបង្ហាញបំណងចង់មកវិនិយោគ បើកក្រុមហ៊ុនតាក់ស៊ី ដោយប្រើរថយន្តអគ្គិសនីនៅកម្ពុជាពិតមែន ។ ប៉ុន្តែសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនបានផ្តល់គោលការណ៍ អនុញ្ញាតតាមសំណើរបស់ក្រុមហ៊ុននោះទេ៕ប្រភពអាកាប៉េ

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *