អន្តរជាតិ ៖ ប្រទេសអ៊ីស្រាអែល មានការភ្ញាក់ផ្អើលចំពោះចំនួនសមាជិកក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលព្រមចុះចាញ់កងទ័ពអ៊ីស្រាអែល។ នេះបើតាមអ្នកកាសែតស៊ើបអង្កេតរបស់សហរដ្ឋអាមេរិក ។
លោកបានឲ្យដឹងថា ការភ្ញាក់ផ្អើលដ៏ធំបំផុតគឺ ចំនួនយុទ្ធជនហាម៉ាស់នៅភាគខាងត្បូង ដែលបានជ្រើសរើសចុះចាញ់កងទ័ពអ៊ីស្រាអែល។
យោងតាមមន្ត្រីដែលដកស្រង់សម្តីដោយអ្នកកាសែតនោះអះអាងថា ភាគីអ៊ីស្រាអែល មិននឹកស្មានដល់រឿងនេះទេ ដោយរំពឹងថា ក្រុមហាម៉ាស នឹងប្រយុទ្ធដល់ទីបញ្ចប់៕