កំពង់ឆ្នាំង ៖ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពី ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង។
នៅម៉ោងប្រមាណ៣និង៣០នាទីរសៀល ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង ចំនួន០៤នាក់ មធ្យោបាយរថយន្តចំនួន០១គ្រឿង និងម៉ូតូចំនួន០១គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ត្រី អ៊ឹម លីអ៊ឹម មេបញ្ជាការ កងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១១៦/២២ ចេញដោយ លោក សោម វិរៈ ចៅក្រម ជំនុំជម្រះ នៃសាលាដំបូងខេត្តកំពង់ឆ្នាំង។
ក្នុងនោះជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់៖ ឈ្មោះ សឿន ឆៃ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ពីបទ: ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។បច្ចុប្បន្ន ជនជាប់ចោទខាងលើ ត្រូវបានកម្លាំងការិយាល័យជំនាញ បញ្ជូនទៅពន្ធនាគារខេត្តកំពង់ឆ្នាំង៕