សម្តេច​ធិ​ប​តី ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​​អ​ញ្ជើ​ញ​ចូ​ល​រួម​ពិ​ធី ​​បើ​ក​កា​រ​ដ្ឋា​ន​សា​ង​ស​ង់ ​ចំ​ណ​ត​ផែ​កុ​ង​តឺ​ន័​រ​ទឹ​កជ្រៅ​ថ្មី​-​ជំ​ហា​​ន​ទី​១​ ​ប្រ​វែ​ង​ ​៣​៥​០​ម៉ែ​ត្រ​​ ​និ​ង​ស​ម្ពោ​ធ​បើ​ក​ឱ្យ​ប្រើ​ប្រា​ស់ជា​ផ្លូ​វ​កា​រ​ ​គ្រឿ​ង​ច​ក្រ​​លើ​ក​ដា​ក់​ច​ល័​ត​នៅ​គែ​ម​ផែ​ ​​ចំ​នួ​ន​ ​០​២​គ្រឿ​ង​ ​ក្រោ​ម​ឥ​ណ​ទា​ន​ស​ម្ប​ទា​ន​ ​និ​ង​ជំ​នួ​យ​ឥ​ត​សំ​ណ​ង​ ​ ពី​​រ​ដ្ឋា​ភិ​បា​ល​ជប៉ុ​ន

ខេត្តព្រះសីហនុ ៖ ស​​ម្តេ​ច​ធិប​តី​ ​ហ៊ុ​​ន​ ម៉ា​ណែ​​ត​ ​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ ​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​ បា​ន​អ​ញ្ជើ​ញចូ​​លរួ​​ម​ពិ​ធី​ ​“​បើ​ក​កា​រ​ដ្ឋា​ន​សា​ង​ស​ង់​ចំ​ណ​ត​ផែ​កុ​ង​តឺ​ន័​រ​ទឹ​ក​ជ្រៅ​ថ្មី​-​ជំ​ហា​ន​ទី​១​ ​ប្រ​វែ​ង​ ​៣​៥​០​​ម៉ែត្រ​​ ​និ​ង​ស​ម្ពោ​ធ​បើ​ក​ឱ្យ​ប្រើ​ប្រា​ស់​ជា​ផ្លូ​វ​កា​រគ្រឿ​ង​​ចក្រ​លើ​​ក​ដា​ក់​ច​ល័​ត​នៅ​គែ​ម​ផែ​ ​ចំ​នួ​ន​ ​០​២​គ្រឿ​ង​ ​ក្រោ​ម​ឥ​ណទា​ន​ស​ម្ប​ទា​ន​ ​និ​ង​ជំ​នួ​យ​ឥ​ត​សំ​ណ​ង​ ​ពី​រ​ដ្ឋា​ភិ​បា​ល​ជ​ប៉ុ​ន​”​ ​។​​

គម្រោងចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ ប្រវែង ៣៥០ម៉ែត្រនេះ នឹងបង្កើនសមត្ថភាពផែដល់ ៤៥០ ០០០ TEUs/ឆ្នាំ និងនាំឱ្យសមត្ថភាពផែសរុបកើនដល់ ១ ២៥០ ០០០ TEUs/ឆ្នាំ ដោយអនុញ្ញាតឱ្យនាវាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រមាណ ៩៣ភាគរយ ចូលចតបាន ដើម្បីបង្កើនការប្រកួតប្រជែង។ កម្ពុជា គ្រោងនឹងបន្តការពង្រីកនៃគម្រោងផែកុងតឺន័រថ្មី-ជំហានទី២ (ឆ្នាំ២០២៥-២០២៨) និងជំហានទី៣ (ឆ្នាំ២០២៦-២០២៩) ការណ៍នេះ នឹងក្លាយជាកាតាលីករថ្មីបន្ថែម ដើម្បីឱ្យកម្ពុជាសម្រេចបាននូវគោលដៅ កម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឈានទៅក្លាយជាប្រទេសដែលមានចំណូលខ្ពស់ ក្នុងឆ្នាំ២០៥០។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននិងកំពុងដើរតួរនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសជាតិ។ បរិមាណទំនិញឆ្លងកាត់កំពង់ផែនេះ មានការកើនទ្បើងគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យប្រាក់ចំណូលរបស់កំពង់ផែ ក៏ដូចជាប្រាក់ចំណូលរបស់ជាតិមានការកើនទ្បើងជាលំដាប់ ។ ជាក់ស្តែង ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣ បរិមាណទំនិញឆ្លងកាត់មានចំនួនប្រមាណជាង ៧លានតោន កើនទ្បើង ១១,៣៤% និងចំណូលអាជីវកម្មសរុបមានចំនួនប្រមាណជាង ៨៥លានដុល្លាអាម៉េរិក កើនទ្បើង ២,៧១% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ។ បន្ថែមពីនេះ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួនសរុបប្រមាណជាង ៧៥ម៉ឺន TEUs ដោយមានកំណើនមធ្យម ១០,៨៣% ក្នុងរយៈពេល ១២ឆ្នាំ ចុងក្រោយ គិតចាប់តាំងពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០២២ ។ ការណ៏នេះបានចូលរួមចំណែកក្នុងការរក្សាកំណើនសេដ្ឋកិច្ចជាតិប្រចាំឆ្នាំក្នុងរង្វង់ ៧% ប្រកបដោយចីរភាពក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយមុនការផ្ទុះទ្បើងនៃជំងឺកូវីដ-១៩ និងវិបត្តិសាកល និងក្រោយមកក៏នៅបន្តមានកំណើនក្នុងអត្រា ៥,៦% ក្នុងឆ្នាំ ២០២៣ និង ៦,៦% ក្នុងឆ្នាំ ២០២៤ ដែលក្នុងនោះអនុវិស័យដឹកជញ្ជូន និងគមនាគមន៍ ត្រូវបានព្យាករណ៍ថានឹងបន្តសម្រេចបានកំណើនខ្ពស់ក្នុងរង្វង់ ៧,៩% ក្នុងឆ្នាំ ២០២៣ និង៨% ក្នុងឆ្នាំ ២០២៤ ដោយសារការបន្តនិន្នាការកើនទ្បើងនៃសកម្មភាពដឹកជញ្ជូន និងគមនាគមន៍។ប្រភពអាកាប៉េ

You might like

Leave a Reply

Your email address will not be published. Required fields are marked *