ម​ន្ទី​រក​សិ​​ក​ម្ម​ ​រុ​ក្ខា​ប្រ​មា​ញ់​និ​ង​នេ​សា​ទ​ ​រួ​ម​ជា​មួ​យ ​ម​ន្ទី​រ​ធ​ន​ធា​ន​ទឹ​ក​ ​និ​ង​ឧ​តុ​និ​យ​ម ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​​ ​ចុះ​អ​ន្ត​រា​គ​ម​ន៏ប​ន្ទា​ន់ ​ស​ង្គ្រោះ​ស្រូ​​វ​រ​ដូ​វ​ប្រាំ​ង​ប្រ​ជាក​សិ​ក​រ​ ​ប្រ​មា​ណ​ជា​ង​ ​​៤​០​០​ហិ​ក​តា​ ​នៅ​ស្រុ​ក​រលា​​ប្អៀ​រ​

ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​​ង ៖​ ​​លោ​ក​ ​ងិ​ន​ ​ហ៊ុ​ន​ ​ប្រ​​ធា​ន​ម​ន្ទី​រ​ក​សិ​ក​​ម្ម​ ​រុ​ក្ខា​ប្រ​មា​ញ់​ ​និ​ង​នេ​សា​ទ​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ ​​និ​ង​លោ​ក​ ​ដោ​ក​ ​ប៊ុ​ន​ថុ​ន​ ប្រ​​ធា​ន​ម​ន្ទី​រ​ធ​ន​ធា​ន​ទឹ​​ក​ ​និ​ង​ឧ​តុ​និ​យ​ម​ខេ​ត្ត​ ​រួ​ម​ជា​មួ​យ​​ស​ហ​គ​ម​ន៏​ក​សិ​ក​រ​ប្រើ​ប្រា​​ស់​ទឹ​ក​ត្រ​ពាំ​ង​ត្រ​បែ​ក​ ​បា​​ន​ប្រ​ជុំ​ ​និ​ង​ចុះ​ពិ​និ​ត្យ​កា​រ​ងា​​រ​អ​ន្ត​រា​គ​ម​ន៏​ប​ន្ទា​ន់​ ​ស​ង្គ្រោះ​ស្រូ​វ​រ​ដូ​វ​ប្រាំ​ង​ប្រ​មា​ណ​ជា​​ង​ ​៤​០​០​ហិ​ក​តា​​ ​ដោ​យ​ដឹ​ក​នាំ​គ្រឿ​ង​ច​ក្រ​មួ​យ​​គ្រឿ​ង​ ​ទៅ​ស្តា​រ​ប្រ​ឡា​យ​នាំ​ទឹ​ក​ពី​ផ្នែ​​ក​ខា​ង​លើ​ឲ្យបា​​ន​លឿ​ន​ ​ដើ​ម្បី​ស​ង្គ្រោះ​ស្រូ​វ​ប្រាំ​ង​ ​ឲ្យ​បា​ន​ទា​ន់​ពេ​ល​វេ​លា​​។​

​កា​រចុះសង្គ្រោះស្រូវរដូវប្រាំងរយៈពេល២ថ្ងៃជាប់គ្នាថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅតំបន់សំណង់ស្ទាក់ទឹកត្រពាំងត្របែក ស្ថិតក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

លោកដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំងឲ្យដឹងថា៖ បន្ទាប់ពីប្រជាពលរដ្ឋរាយការណ៍ថាស្រូវនៅចំណុចខាងលើគោកទឹកអស់ ខណៈនោះកម្លាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមជាមួយកម្លាំងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បាននាំយកគ្រឿងចក្រមកដល់ទីតាំងជាក់ស្តែង ធ្វើការកកាយប្រឡាយ២ដើម្បីនាំយកទឹកពីស្ទឹងជ្រៃបាក់ចុះបានទាន់ពេលវេលា ស្រូវទាំង៤០០ហិកតា ។

ដោយឡែកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នេះមន្ទីរពាក់ព័ន្ធខេត្តឆ្នាំងបន្តកាយប្រឡាយមួយខ្សែបន្ថែមទៀត នៅចំណុចដដែលដើម្បី បង្កលក្ខណៈងាយស្រួយដល់ប្រជាពលរដ្ឋធ្វើការ សង្គ្រោះស្រូវបានទាន់ពេលវេលា។

ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងទៀតថា៖ ទោះបីជាមានការគោក ស្ងួត តែមិនបង្កឲ្យស្រូវទាំង៤០០ហិកតា នៅតំបន់នោះទទួលរងការខួចខាតឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *