ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត អភិបាលរងខេត្ត ឯកឧត្ដមព្រះរាជអាជ្ញាអមសាលាតំបូងខេត្ត បានដឹកនាំក្រុមការងាររដ្ឋបាលខេត្តទទួលជួបតំណាងប្រជាពលរដ្ឋចំនួន ៨៤ នាក់មកពីឃុំច្រណូក ឃុំដារ ឃុំកំពង់ហៅ ឃុំផ្លូវទូក ឃុំពោធិ៍ ឃុំប្រឡាយមាស ឃុំសំរោងសែន និងឃុំស្វាយរំពារ ស្រុកកំពង់លែង ដែលបានគោរពស្នើសុំកិច្ចអន្តរាគមន៍តាមរយៈឯកឧត្ដមអភិបាលខេត្ត គោរពជូនប្រមុខរាជរដ្ឋាភិបាល កាត់ឆ្វៀលដី និងសុំបន្តបង្កើនផលឡើងវិញ ក្នុងតំបន់៣ ។ បន្ទាប់ពីបានស្តាប់អនុសាសន៍ណែនាំរបស់ឯកឧត្ដមអភិបាលខេត្ត និងក្រុមការងារ បងប្អូនប្រជាពលរដ្ឋបានយល់ស្របនិងត្រឡប់ទៅមូលដ្ឋានវិញ រង់ចាំការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល ។
ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត បានឧបត្ថម្ភថវិកាសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុង១នាក់ ៥ ម៉ឺនរៀលផងដែរ ។
ដោយឡែកសម្រាប់បងប្អូនមកពីឃុំច្រណូក និងឃុំពោធិ៍ដែលបានធ្វើដំណើរឡើងទៅតវ៉ានៅរាជធានីភ្នំពេញ ក្រោយមានការសម្របសម្រួលផ្តល់ព័តមានពីក្រុមការងារខេត្ត ពួកគាត់បានឯកភាពយល់ព្រមវិលត្រឡប់មកកាន់មូលដ្ឋានវិញហើយតាមរយៈរថយន្តក្រុងរបស់រដ្ឋបាលខេត្ត ៕