រថយន្ត​ដឹក​សា​ច់​​ប្រ​ហិ​ត​ខុ​សច្បា​​ប់ ​ជាង​​២ ​តោ​ន ត្រូ​វបាន ក​ម្លាំ​ង​ន​គ​រ​បា​ល​ប្រ​​ឆាំង​ប​ទ​ល្មើ​ស​សេ​ដ្ឋកិច្ច ខេ​​ត្តកំ​ព​ង់​ឆ្នាំ​ង​ ​ស្ទាក់​​​ចាប់​​បា​ន

ខេ​ត្តកំ​ព​ង់​ឆ្នាំ​ង ៖ នៅ​​វេ​លា​ម៉ោ​ង​១​និ​ង​៣០​​ ​រ​សៀ​ល​ថ្ងៃ​ទី​២​៣ ខែធ្នូ ធ្នាំ​២​០​២​​៣ សា​ច់​ប្រ​ហិ​ត​ខុ​ស​ច្បា​ប់​ជា​ង​២​តោ​​ន​​ ​ ​ត្រូ​វ​បា​ន​ក​ម្លាំ​ង​​សម​ត្ថ​​កិ​ច្ច​ន​គ​រ​បា​ល​ប្រ​ឆាំ​ង​ប​ទ​ល្មើ​សសេ​ដ្កកិ​ច្ច​ ​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ ស្ទា​ក់​ចា​ប់​​បាន​​ នៅ​​ចំណុ​ច​ច​ន្លោះ​​គីឡូ​ម៉ែ​ត្រ​លេ​ខ​៧​១​ ​និ​ង​​៧​២​ ​លើកំ​​ណា​ត់​ផ្លូ​វជា​​តិ​លេ​ខ​៥​ ​ស្ថិ​ត​ក្នុ​ង​ភូ​មិ​ត្រ​ពាំ​ង​ក្រ​ពើ​ ​ឃុំ​ទឹ​ក​ហូ​ត​ ​ស្រុ​​ក​រ​លា​ប្អៀ​ ​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​។​ វ​ត្ថុ​តា​ង​ខា​ង​លើ​នេះ ស​ម​​ត្ថ​កិ​ច្ច​បាន​​ប្រ​គ​ល់​ជូ​ន​ម​ន្ត្រី​ជំ​នា​ញ​នៃ​​កា​រិ​យា​ល័​យ​ផ​លិ​ត​ក​ម្ម​ ​និ​ង​ប​សុ​ព្យា​បា​ ​ល​​ខេ​ត្តកំ​ព​​ង់ឆ្នាំ​​ង​ចា​ត់​កា​រ​តា​ម​នីតិ​​វិធី​ច្បា​ប់​។​

លោក នួន សុភក្តី នាយ រងការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដោយមានការសម្របសម្រួលរបស់លោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ឆ្នាំង សមត្ថកិច្ចបាន ស្ទាក់ចាប់បានរថយន្តធុនតា្រ១គ្រឿង ពណ៌សពាក់ស្លាកលេខ
ភ្នំពេញ BM 9649 ដែលបានដឹកប្រហិតចម្រុះជាង២តោន ចេញពីព្រំប្រទល់ខេត្តបន្ទាយមានជ័យឆ្ពោះទៅក្រុងភ្នំពេញ។

ក្នុងករណីនេះដែរ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបររថយន្តឈ្មោះ ពេជ្រ ភារម្យ មានទីលំនៅភូមិបាណន់ ស្រុកសង្កែ ខេត្តបាត់ដំបង និងព្រូររថយន្តម្នាក់ទៀត។ វត្ថុតាង និងមនុស្ស២នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់មន្ត្រីជំនាញនៃការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ដើម្បីអនុវត្តបន្តតាមនីតិវិធី។

មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាការដឹកជញ្ជូនប្រហិតចម្រុះខាងលើនេះគឺខុសច្បាប់ដែលបានហាមឃាត់ការដឹកជញ្ជូននិងលក់លើទីផ្សារជាដាច់ខាត។
សូមបញ្ជាក់ សមត្ថកិច្ចនិងមន្ត្រីជំនាញបានយកសាច់ប្រហិតទាំងនោះទៅធ្វើការដុតកម្ទេចចោល នៅព្រឹកថ្ងៃទី 24 ខែធ្នូ ឆ្នាំ 2023នេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *