ខេត្តកំពង់ធំ ៖ អគ្គីភ័យបានលេបត្របាក់យ៉ាងសន្ធោសន្ធៅបណ្តាលឲ្យផ្ទះមួយខ្នងឆេះក្លាយជាផេះ សង្ស័យទុសេខ្សែភ្លើង។ ហេតុការណ៍គួរឲ្យសោកស្តាយនេះបានកើតឡើង នៅវេលា៦និង៣០នាទីល្ងាច ថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅភូមិ ឃ្លៃ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។
ជនរងគ្រោះដែលជាម្ចាស់ផ្ទះ ឈ្មោះ ជួន.ធាង អាយុ៤១ឆ្នាំ ប្រពន្ធឈ្មោះ គាត ស៊ីណា អាយុ៣៨ឆ្នាំ កូននៅក្នុងបន្ទុកគ្រួសារចំនួន៤នាក់ ប្រុស១ ស្រី៣។ លោក ជួន ធាង ត្រូវជាម្ចាស់ផ្ទះបានឲ្យដឹងថា ៖ មុនពេលកើតហេតុលោកបាននាំប្រពន្ធកូនទៅហូបអីនៅទំនប់១មករា ម្តុំទឹកស្អាត ដោយចាក់សោផ្ទះចោល។ កំពុងតែហូបអីបានមួយសន្ទុះក្រោយមកស្រាប់មានគេទូរស័ព្ទមកថា ភ្លើងកំពុងតែឆេះផ្ទះបង។ពេលលោកដល់ផ្ទះ ភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ហើយឃើញអ្នកភូមិមកជួយយ៉ាងច្រើនកុះករដែរ តែដោយសារអំណាចនៃអណ្តាតភ្លើងឆេះខ្លាំងពេកមិនអាចជួយពន្លត់ឈ្នះក៏ឆេះក្លាយជាផេះផង់តែម្តង។ចំណែករូបលោកបានត្រឹមតែអង្គុយយំទាំងប្តីទាំងប្រពន្ធ សម្ភា:រ:ទ្រព្យសប្បត្តិដែលភ្លើឆេះអស់រួមមាន៖ឆេះផ្ទះ១ខ្នង ស្មើរ6×9 ដំបូលប្រក់សង្កសីជញ្ជាំងក្តា លុយដូល្លា១៧០០ដូល្លា លុយខ្មែរ២លានរៀល.ស្រូវ១ជង្រុកស្មើរ២តោន ទា១ទ្រុង ម៉ូតូ១គ្រឿង កង់៣គ្រឿង គ្រឿងសង្ហារឹមមួយចំនួនធំ និងសម្ភារ:ជាច្រើនទៀ។
ជាចុងក្រោយ ជនរងដោយសារភ្លើងឆេះផ្ទះបានអំពាវនាវទៅដល់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស មេត្តាជួយឧប្បត្ថមទៅដល់ពួកគាត់តាមសទ្ធា ព្រោះពេលនេះពួកគាត់អស់រលីងហើយ៕