កីឡា ៖ អ្នកប្រដាល់ជើងខ្លាំងហ្វីលីពីន Manny Pacquiao បានបញ្ជាក់ថា លោកនឹងប្រកួតជាមួយ Floyd Mayweather ម្ដងទៀត នៅក្នុងឆ្នាំ២០២៤នេះនៅប្រទេសជប៉ុន។
ក្នុងអំឡុងពេលព្រឹត្តិការណ៍ឆ្នាំឆ្លងថ្មីរបស់សហព័ន្ធប្រយុទ្ធ RIZIN នៅទីក្រុង Saitama ប្រទេសជប៉ុន Pacquiao បាននិយាយថាលោកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតដ៏ធំមួយនៅឆ្នាំ ២០២៤ ។
Pacquiao បាននិយាយ សុំទោសទស្សនិកជនដែលការប្រកួតតាំងពិពណ៌ Rizn ក្នុងឆ្នាំ ២០២៣ មិនបានកើតឡើង ។នេះបើយោងតាមវីដេអូដែលបានបង្ហោះនៅលើទំព័រ Facebook របស់សហព័ន្ធ។ Pacquiao បាននិយាយថា ឆ្នាំក្រោយ ខ្ញុំសង្ឃឹមថានឹងបានជួបអ្នកនៅទីនេះ នៅប្រទេសជប៉ុនជាមួយនឹងការប្រកួតដ៏ធំមួយជាមួយ… ” ។
យ៉ាងណាមិញមិនមានព័ត៌មានលម្អិតផ្សេងទៀតនៃការប្រកួតត្រូវបានគេបង្ហាញក្រៅពីការបញ្ជាក់របស់ Pacquiao នោះទេ៕