ខេត្តកំពង់ឆ្នាំង ៖ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង សូមជម្រាបជូនប្រជាកសិករទាំងអស់ ជាពិសេស ប្រជាកសិករក្នុងតំបន់ប្រព័ន្ធធារាសាស្ត្រអាចាំង ស្ថិតក្នុងឃុំអញ្ចាញរូង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង និងផ្នែកខាងលើនៃដងស្ទឹងជ្រៃបាក់ផ្អាកការបង្កបង្កើនផលស្រែប្រាំង។
មូលហេតុនៃផ្អាកការបង្កបង្កើនផលដំណាំស្រូវប្រាំងនេះ ព្រោះទឹកមានលំហូរ ឬធារទឹកមានកម្រិតដែលមិនអាចផ្ដល់អោយក្នុងតំបន់ដែលមានផ្ទៃដីធ្វើស្រែវស្សាហើយ បន្តធ្វើស្រែប្រាំងទៀតទេ។ ជារៀងរាល់ឆ្នាំ បរិមាណទឹកមានសំរាប់តែផ្ទៃដីស្រែប្រាំងតិចតួចតែប៉ុណ្ណោះ ។
ក្នុងករណីបងប្អូនប្រជាកសិករនៅតែបន្តធ្វើស្រែប្រាំងក្នុងចំនួនដ៏ច្រើន លើសពីបរិមាណទឹកនោះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំងមិនទទួលខុសត្រូវលើការខ្វះទឹកស្រោចស្រពស្រូវប្រាំង នោះឡើយ។
ក្នុងនោះការដែលប្រជាកសិករយើងនៅតែបន្តបង្កបង្កើនផលស្រូវប្រាំងទៀត នោះបងប្អូននឹងអាចជួប ប្រទះការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ ខ្វះទឹកសម្រាប់សត្វពាហនៈ និងខាតបង់ថវិការបស់បងប្អូន ប្រជាកសិករ ថែមទៀតជាមិនខាន។
ដូចសេចក្តីជូនដំណឹងខាងលើ សូមអាជ្ញាធរ និងបងប្អូនប្រជាកសិករទាំងអស់ ត្រូវចូលរួមផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ និងចាត់ចែងអនុវត្តប្រកបដោយសារតីទទួលខុសត្រូវខ្ពស់។