ខេត្តស្ទឹងត្រែង ៖ នារសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង បានចុះឃាត់ខ្លួនជនជាតិវៀតណាមចំនួន៤នាក់ ពាក់ព័ន្ធករណីខួងយករ៉ែដោយគ្មានច្បាប់អនុញ្ញាតិ និងបានបញ្ជូនខ្លួនទៅកាន់តុលាការ។
ជនសង្ស័យជាជនជាតិវៀតណាមចំនួន ៤នាក់ ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួនកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ត្រង់ចំណុចភ្នំដាច់ ស្ថិតនៅក្នុងភូមិផ្អាវ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
លោកឧត្ដមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានដឹងថា ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីដោយលោក នៅ យូណារិទ្ធ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន (មេភូមិ) ចុះបង្ក្រាបករណីការធ្វើប្រតិបត្តិការខួងយករ៉ែដោយគ្មានអាជ្ញាបណ្ណធនធានរ៉ែ ចំនួន២ទីតាំង នៅចំណុចខាងលើនេះ។
លោកមេបញ្ជាការអាវុធហត្ថបានបញ្ជាក់បន្ថែមថា ក្នុងប្រតិបត្តិការនេះយើងបានឃាត់ខ្លួនជនសង្ស័យជាជនវៀតជាតិវៀតណាមចំនួន ៤នាក់
១-ឈ្មោះ TRAN TRONGTANG ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិវៀតណាម មុខរបរជំនាញសិក្សាដីរុករករ៉ែ មានទីលំនៅក្រុងហាណូយ ប្រទេសវៀតណាម។
២-ឈ្មោះ ចឹង ថាយយឿង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរជំនាញសិក្សាដីរុករករ៉ែ មានទីលំនៅទីក្រុងហាណូយ ប្រទេសវៀតណាម។
៣-ឈ្មោះ ងៀន អុងនឿង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកសិក្សាដីរករ៉ែ មានទីលំនៅក្រុងហាយណូយប្រទេសវៀតណាម។
៤-ឈ្មោះ ឡេ វ៉ាន់ទុន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិវៀតណាម មុខរបរធ្វើចម្ការ មានទីលំនៅភូមិត្នោតម្លូ ឃុំត្នោតម្លូ ស្រុករវៀង ខេត្តព្រះវិហារ ៕