ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នៅវិមានរំលឹកគុណអតីតយុទ្ធជនពលី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំស្ថិតនៅក្នុងសង្កាត់អាចា្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានរៀបចំពិធីមីទ្ទីងរំលឹកខួបលើទី ៤៥នៃទិវាជ័យជម្នះ៧មករា(០៧-០១-១៩៧៩/០៧-០១-២០២៤) ដែលពិធីនេះប្រព្រឹតទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងដោយមានការចូលរួមពីនាយទាហាន នាយទាហានរង និងពលទាហានយ៉ាងច្រើនកុះករ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឡើងអានសន្ទរកថា ទាំងស្រុងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងក្នុងពិធីមីទ្ទីងរំលឹកខួបលើកទី ៤៥ឆ្នាំ នៃទិវាជ័យជម្នះ៧មករា
(០៧-០១-១៩៧៩/០៧-០១-២០២៤)កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងភ្នំពេញ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា មានថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ទើបយើងមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះ ។ ថ្ងៃទី ៧មករា ឆ្នាំ១៩៧៩ ជា ថ្ងៃ មហា ជយជម្នះ ជា ប្រវត្តិសាស្រ្ត ដែល វិរៈ កងទ័ពររណៈសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដឹកនាំដោយសម្ដេចមហាធម្មពោធិសាល ជា ស៊ីម សម្ដេចមហាពញាចក្រី ហេង សំរិន និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម វាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ដែលបានកាប់សម្លាប់ប្រជាជនកម្ពជាអស់ជាង ៣លាននាក់ យ៉ាងសាហាវឃោរឃៅបំផុត និងបានការពារទប់ស្កាត់មិន ឲ្យ របបប្រល័យពូជសាសន៍នេះ វិលត្រឡប់មកសារជាថ្មីវិញបាន នៅកម្ពុជា ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ ប្រតិបត្តិការ សឹក រង កំពង់ ធំ បានគូសបញ្ជាក់បន្ថែមទៀតថា ក្រោម នយោបាយ ឈ្នះ ឈ្នះ របស់ សម្តេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន បានបញ្ចប់សង្គ្រាមស៊ីវិលដ៍រ៉ាំរ៉ៃអស់រយៈពេលជាង ៥០០ឆ្នាំនៅ កម្ពុជា ដោយ បាននាំ មក នូវ សុខសន្តិភាព និង ការ ឯកភាព ជាតិ ពេញលេញ និងមានការឯកភាពជាតិ ឯកភាពទឹកដី ទឹក ដី ទាំង ស្រុង នៅចុងឆ្នាំ១៩៩៨ ។ នៅ ក្នុង ឱកាស នេះ ផងដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានក្រើនរំលឹកដល់កងកម្លាំងទាំងអស់ ត្រូវប្ដេជ្ញាចិត្តដាច់ខាតការពារឲ្យបាន សុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះ ឲ្យនៅគង់វង្សជារៀងរហូត និងប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី ៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឲ្យទទួលបានជោគជ័យ ។
បន្ទាប់មកអង្គមីទ្ទីងទាំងមូល បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងដុតធូបនៅតាមផ្នូរសពរបស់វិរ: កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម ដើម្បីបុព្វហេតុជាតិនិងប្រជាជនកម្ពុជា នឹងបានបួងសួង សូមឱ្យវិញ្ញាណក្ខន្ធពួកគាត់បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ អត្ថបទតំបន់សឹករងកំពង់ធំ