ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង៨:០០ព្រឹក ថ្ងៃទី់១៦ ខែមករា ឆ្នាំ២០២៤ ដើម្បីចាត់ការតាមនីតិវិធី។
ប្រភពសមត្ថកិច្ចឲ្យដឹងថា៖នៅម៉ោងប្រមាណ១៨និង៤០នាទី ល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង ដឹកនាំដោយលោកវរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលជំនាញផែនការប្រតិបត្តិការនិងហ្វឹកហ្វឺននិងជំនាញស្រាវជ្រាវ បង្ក្រាបបទល្មើស បានចុះបង្រ្កាបបទល្មើស រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះសំណាក់សុបិន្តល្អ ស្ថិតក្នុងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ជាលទ្ធផល៖ ធ្វើការឃាត់ខ្លួនជនសង្ស័យបាន ចំនួន០២នាក់ ៖១/ឈ្មោះ ចែម មេសា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទី៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង
មុខរបរមិនពិតប្រាកដ។
២/ឈ្មោះ សំរឹទ្ធ ចាន់ភារក្ស ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មុខរបរមិនពិតប្រាកដ។
ក្នុងនោះដកហូតបានវត្ថុតាងមួយចំនួនរួមមាន៖ម្ស៉ៅក្រាមពណ៌សថ្លា(សង្ស័យម៉ាទឹកកក)ចំនួន០៧កញ្ចប់តូច និង០១កញ្ចប់ធំ (សរុប០៨កញ្ចប់) ទម្ងន់១៧.២៧ក្រាម (គិតទាំងថង់វេចខ្ចប់) ,ទូរស័ព្ទដៃ០២គ្រឿង ម៉ាក OPPO ពណ៌ខ្មៅ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការតាមនីតិវិធី៕