ឧត្តមសេ​នី​យ៍​ទោ​ ​​សោ​ម​ ​ស៊ុ​ន​ ​យកអំ​ណោ​យ​ ​ស​ម្តេ​ច​ម​ហា​ប​​វរ​ធិ​ប​តី​​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​ ​និ​ងលោ​ក​ជំ​ទា​វ​ ​ ​ឧ​ប​ត្ថ​ម្ភ​ជូ​ន​ក្រុ​មគ្រួ​សា​រ អ​​តី​តយុ​​ទ្ធជ​ន ១​២​​គ្រួសា​រ​ ​នៅ​​ឃុំ​ក្រ​យា ​ស្រុ​​កស​ន្ទុ​ក 

ខេត្តកំ​ព​ង់​ធំ ៖​ នៅ​ព្រឹ​ក​ថ្ងៃ​ទី​១​៦​ ​ខែ​​ម​ករា​ ​ឆ្នាំ​២​០​២​៤​ ​ឧ​ត្ត​ម​សេ​​នី​យ៍​ទោ​ ​សោ​ម​ ​ស៊ុ​ន​ ​មេ​ប​ញ្ជា​កា​រ​តំប​ន់​ប្រ​តិ​ប​ត្តិ​កា​រ​សឹ​ក​រង​កំ​ព​ង់​ធំ​ ​ប្រ​ធា​ន​ស​មា​គ​ម​អ​តី​ត​យុ​ទ្ធ​ជ​ន​ក​ម្ពុ​ជា​ខេ​ត្ត​​កំ​ពង់​ធំ​ ​ ​​បា​ន​ដឹ​ក​នាំស​ហ​កា​រី​ ​ទៅ​សំ​ណេះ​សំ​ណា​ល​សា​កសួ​រ​សុ​ខ​ទុ​ក្ខ​ ​និង​បា​ន​នាំ​យ​ក​អំ​ណោ​យ​ស្បៀ​ង​អា​ហា​រ​រ​​ប​ស់​ស​ម្តេ​ច​ម​ហា​ប​វ​រ​ធិ​ប​តី​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ ​នៃ​ព្រះ​រា​ជា​​ណា​ច​ក្រ​ក​ម្ពុ​ជា​ ​អ​នុប្រ​​ធាន​​ ​ស​មា​គ​ម​ ​អតី​ត​យុ​ទ្ឋ​ជ​ន​ ​ក​ម្ពុ​ជា​ ​ ​និ​​ង​លោ​ក​ជំ​ទា​វ​ ​ទៅឧ​​ប​ត្ថ​ម្ភ​ជូ​ន​ក្រុ​ម​គ្រួ​សា​រ​អ​តី​ត​យុ​ទ្ធ​ជ​ន​ ​ដែ​ល​កំ​ពុ​ង​រ​ស់​នៅ​លើ​ដី​ស​ម្ប​ទា​ន​ស​ង្គ​ម​កិ​ច្ច​ ​ស្ថិ​ត​នៅ​ភូ​មិ​ដ​ង​ក្តា​ ​ឃុំ​ក្រ​យា​​ ​ស្រុ​ក​ស​ន្ទុ​ក​ ​ខេ​ត្ត​កំ​ព​ង់​ធំ​  ​។​

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុប្រធាន គណៈកម្មាធិការ សមាគម អតីត យុទ្ឋជន កម្ពុជា និងលោកជំទាវ ដែលសម្ដេចនិងលោកជំទាវ  និង ឯក ឧត្ដម ទេសរដ្ឋមន្រ្តី នាយ ឧត្ដមសេនីយ៍ គន់ គីម អគ្គលេខាធិការ សមាគម អតីត យុទ្ឋជន កម្ពុជា ដែល តែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនយើង ព្រោះបងប្អូនអតីតយុទ្ធជនគឺជាអ្នកដែលមានគុណបំណាច់ចំពោះជាតិនិងមាតុភូមិ និងបានរួមចំណែកជាមួយសម្តេចតេជោ ក្នុងការអនុវត្តនូវនយោបាយឈ្នះឈ្នះ ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ។ ជា មួយ នេះ ដែរ សម្ដេចមហាបវរធិបតី និងលោកជំទាវ លោកបានជូនពរដល់បងប្អូនអតីតយុទ្ធជនទាំងអស់  និងក្រុមគ្រួសារ សូមបានប្រកបតែសេចក្តីសុខ សេចក្តីចម្រើន សុខភាព ល្អ និងសុភមង្គលគ្រប់ៗក្រុមគ្រួសារ និងគ្រប់ពេលវេលា ។

ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ  បានអំពាវនាវដល់បងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច   ត្រូវថែទាំសុខភាព រស់នៅស្អាត មានអនាម័យ ដេីម្បីជៀសផុតពីជម្ងឺផ្សេងៗ និងខិតខំប្រកបរបរសុចរិត ទៀងត្រង់   ព្រមទាំងខិតខំបង្កបង្កើនផលដាំដំណាំ ចិញ្ចឹមសត្វ លេីដីសម្បទាន ដែលសម្តេចតេជោ  ហ៊ុន សែន នឹង សម្តេច កិត្តិព្រឹទ្ឋបណ្ឌឹតប៊ុនរ៉ានី ហ៊ុន សែន បានចែកជូន ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ។ ហើយ ត្រូវចូលរួមអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល។

នៅក្នុងឱកាសនេះដែរឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវអំណោយស្បៀង អាហារ គ្រឿង ឧបភោគ បរិភោគ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនចំនួន១២គ្រួសារ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ   ដោយក្នុង១គ្រួសារទទួលបាន៖ អង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន០១កេស ទឹកត្រីទឹកស៊ីអ៉ីវចំនួន០២យួរ និងត្រីខកំប៉ុងចំនួន១យួរ ផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *