អធិការដ្ឋា​ន​ ​ន​គ​រ​បា​ល ស្រុ​​ក​កំ​ព​ង់​ត្រ​ឡា​ច​ ​ចុះ​អ​ប់​រំ​សិ​ស្ស​សា​លា ចំ​នួ​ន​២​០​នាក់ ​និងធ្វើ​កិ​ច្ច​ស​​ន្យា ​ប​​ញ្ឈ​​ប់​កា​រ​គេ​ច​សា​លា​

ខេ​​ត្ត​កំ​ព​ង់​ឆ្នាំ​ង ៖ ក​ម្លាំ​ង​អ​​ធិ​កា​រ​ដ្ឋា​ន​ន​គ​រ​បា​ល​ស្រុ​ក​កំ​ព​ង់ត្រ​ឡា​ច​ ​​ជំ​នា​ញ​ព្រ​ហ្ម​ទ​ណ្ឌ​ ​គ្រឿ​ង​ញៀ​ន​ ​ច​រា​ច​រណ៍​​ ​ស​ហ​កា​រ​ជា​មួ​យ​ក​ម្លាំ​ង​ប៉ុ​ស្តិ៍​ន​គ​រ​បា​ល​រ​ដ្ឋ​បា​ល​អូ​រ​ឬ​ស្សី​ ​និ​ង​ ​ក​ម្លាំ​ង​ប៉ុ​ស្តិ៍​ន​គ​រ​​បា​ល​រ​ដ្ឋ​បា​ល​ថ្ម​ឥ​ដ្ឋ​​ ចុះ​​អប់​រំ​​ ​ធ្វើ​កិ​ច្ច​ស​ន្យា​ចំ​ពោះ​សិ​ស្ស​ប្រ​មូ​ល​ផ្ដុំ​​(​គេ​ច​ម៉ោ​ង​សិ​ក្សា​)​បា​ន​មួ​យ​ចំ​នួ​ន​។​

លោកពេជ្រ សុផានី អធិការរងទទួលផែនព្រហ្មទណ្ឌស្រុកកំពង់ត្រឡាចបញ្ជាក់ថា៖ ការអនុវត្តនេះធ្វើឡើងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ តាមហាងលក់ភេសជ្ជ:ចំនួន ០២ទីតាំង ស្ថិតក្នុងឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាលទ្ធផល៖

ឃាត់ម៉ូតូចំនួន១១គ្រឿង រួមទាំងមនុស្សបានចំនួន២០នាក់ និងស្រី២នាក់ មកពីសាលាផ្សេងៗគ្នាក្នុងស្រុកកំពង់ត្រឡាច។ ក្រោយធ្វើការអប់រំ ធ្វើកិច្ចសន្សាបញ្ឈប់ការគេចសាលា ក្នុងនោះបានណែនាំបន្ថែមមិនឲ្យមានការប្រមូលផ្តុំ ធ្វើសកម្មភាពប្រាស់ចាកផ្សេងៗដែលសង្គមស្អប់ខ្ពើម ជាពិសេសសូមឲ្យប្អូនៗជាសិស្សានុសិស្សជៀសឲ្យឆ្ងាយពីគ្រឿងញៀន។

ក្រោយណែនាំរួចអាណាព្យាបាលបានមកធានាឲ្យត្រឡប់ទៅមូលដ្ឋានវិញផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *