ខេត្តពោធិ៏សាត់ ៖ ស៊ីម៉ង់តិ៍ ចំនួន ១០ តោន និងឥដ្ឋ១៥,០០០ដុំ ត្រូវបាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោគ ផ្តល់ជូនទៅកាន់ទីបញ្ជាការមុខ ទិសយោធភូមិភាគទី៥ កងទ័ពជើងគោក ស្ថិតនៅ ស្រុក ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
ពិធីប្រគល់-ទទួល ត្រូវបានប្រារព្ធធ្វើ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលមានការអញ្ជើញចូលរួមដោយ ឧត្តមសេនីយ៍ឯក ព្រហ្ម មរណៈ មេបញ្ជាការរងកងទ័ពជើងគោកទទួលទិសយោធភូមិភាគទី៥ និងអនុសេនីយ៍ឯក វ៉ាំង សុភា ក្រុមការងារជំនួយការមេបញ្ជាការកងទ័ពជើងគោក ព្រមទាំងនាយទាហានមួយចំនួនទៀតផងដែរ។
អំណោយដ៏ថ្លៃថ្លានូវស៊ីម៉ងតិ៍ និងឥដ្ឋទាំងនេះ ដើម្បីប្រើប្រាស់លើការងារសាងសង់ បម្រើដល់កិច្ចការងាររបស់ទ័ព ដែលកំពុងឈរជើង ការពារនៅចំណុចសំខាន់ៗក្នុងភូមិសាស្រ្ត ទទួលខុសត្រូវដោយយោធភូមិភាគទី៥។
ឧត្តមសេនីយ៍ឯក ព្រហ្ម មរណៈ បានជំនួសមុខជូន នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោគ ដែលជានិច្ចកាលតែងតែផ្តល់ការយកចិត្តទុកដាក់ ដោះស្រាយគ្រប់បែបយ៉ាងជួយសម្រួលដល់កិច្ចការងារ និងការរស់នៅរបស់ទ័ពគ្រប់បណ្តាអង្គភាព ធ្វើអោយយោធិនទាំងអស់មានភាពកក់ក្តៅ និងមានឆន្ទៈមោះមុត់ ក្នុងការបំពេញភារកិច្ចការពារឧត្តមប្រយោជន៍ជាតិមាតុភូមិ៕