ស​ម​ត្ថ​​កិ​ច្ច​ ​ចា​ប់​ស​ត្វ​ក្រ​បី​ជា​ច្រើ​ក្បា​ល​ ​យ​ក​ទៅ​​រក្សា​​ទុ​ក​ ​ក្រោ​យ​ពី​ម្ចា​​ស់ ​លែ​ង​អោ​យ​ដើ​រ​ស៊ី​ស្រូ​វ​គេ​ យ៉ា​ង​​ណា​ធិ​ប​តេ​យ្យ​ ​

ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ ​៖​ ​ក្រ​បី​មួ​យ​ហ្វូ​ងមា​​ន​ចំ​នួ​ន​១​៣​ក្បា​ល​ ​ត្រូ​វ​ម្ចា​ស់​ស្រែ​ ​ប្តឹ​ង​ទៅ​ប៉ូ​លិ​ស​និ​ង​ប្រ​ជា​កា​ពា​រ​ ​អោ​យ​ចា​ប់​ប​ញ្ជូ​ន​ទៅ​ ​ច​ង​ខ្សែ​ទុ​ក​ ​នៅ​សា​លា​ឃុំ​ផ្លូ​​វ​ទូក​ ​​ស្រុ​ក​កំ​ព​ង់​លែ​ង​ ដើ​ម្បី​សុំ​​កិ​ច្ច​អ​ន្ត​រា​គ​ម​ន៍​ពី​សំ​ណា​ក់​អា​ជ្ញា​ធ​​រ​ជួ​យ​ដោះ​ស្រា​យ​រ​ក​យុ​ត្តិ​ធ​ម៍​ ​រា​ល់​កា​រ​ខូ​ចខា​ត​ផ​​ល​ដំ​ណាំ​ស្រូ​វ​ ​លើ​ផ្ទៃ​ដី​ទំ​ហំ​៣​ហិ​ក​តា​ ​ត្រូ​វ​បំ​ផ្លិ​ច​បំ​ផ្លា​ញ​ដោ​​យ​ហ្វូ​ង​ក្រ​បី​ទាំ​ង​នោះ​។

​ស្ត្រី​ឈ្មោះ​ចេ ង​ វន រស់នៅភូមិឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងបានរៀបរាប់ថា ផលដំណាំស្រូវគាត់ត្រូវហ្វូងក្របីអាណាធិបតេយ្យចូលស៊ី បំផ្លិចបំផ្លាញមួយលើករួចមកហើយ បានចាប់នាំក្របី ម្ចាស់វាចេញមុខធ្វើការដោះស្រាយគ្នានៅសាលាឃុំផ្លូវទូក ដោយអាជ្ញាធរធ្វើការដោះស្រាយបញ្ចប់រឿង គាត់ម្ចាស់ស្រែមិនទទួលបានសងការខូចខាតផលដំណាំឡើយ។ គ្រានោះដែរ អាជ្ញាធរបានធ្វើកិច្ចសន្យាមានស្នាមមេដៃ ពីភាគីម្ចាស់ស្រែនិងពីភាគីម្ចាស់ក្របី ទទួលដឹងលឺ ពីអាជ្ញាធរឃុំផ្លូវទូក បានបញ្ជាក់ច្បាស់ថា លើកនេះមិនបង់ថ្លៃរាល់ការខូចខាតឡើយ។ ប៉ុន្តែបើម្ចាស់ក្របី ព្រលែងក្របីបែបអាណាធិបតេយ្យ អោយចូលមកស៊ីផលដំណាំស្រូវបន្តទៀត ម្ចាស់ក្របី ត្រូវទទួលខុសត្រូវ សងសំណងខូចខាតអោយទៅខាងម្ចាស់ស្រែក្នុងក្របី១ក្បាលចំនួន១លានរៀល ។

ម្ចាស់ស្រែខាងលើបានរៀបរាប់បន្តថា លុះមកដល់យប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ក៏មានក្របីមួយហ្វូងចូលស៊ីដំណាំស្រូវប្រាំងគាត់រៀបនឹងទទួលផលលើផ្ទៃដីទំហំ៣ហិកតា រងការខូចការខូចខាតស្ទើរទាំងស្រុង ឃើញដូចនេះ ព្រឹកឡើងវេលាម៉ោង៦ជាង គ្រួសារគាត់បានតេទូរស័ព្ឌអាជ្ញាធរឃុំផ្លូវទូកជួយអន្តរាគមន៍ហៅកម្លាំងមកជួយចុះចាប់ហ្វូងក្របី យកទៅសាលាឃុំដើម្បីរកម្ចាស់ចូលមកដោះស្រាយសំណង ថ្លៃបំផ្លិចបំផ្លាញដំណាំស្រូវ។ ក្រោយចាប់បានក្របីចំនួន១៣ក្បាល យកទៅដល់សាលាឃុំ បានលេចមុខម្ចាស់ ចំនួន៥នាក់ មកទាមទារយកហ្វូងក្របីទៅវិញ ឃើញសកម្មភាពបែបនេះមន្ត្រីឃុំ បានរាយការណ៍ទៅលោកប៉ាត់ គន មេឃុំផ្លូវទូក។

សូមបញ្ជាក់ថា កិច្ចអន្តរាគមន៍ដោះស្រាយសម្របម្រួលទាំងកណ្ដាលថ្ងៃត្រង់នេះ មានលោកប៉ាត់ គន មេឃុំ និងការចូលរួម ជំទប់ទី១ ជំទប់ទី២ ក្រុមប្រឹក្សាឃុំ ប្រជាកាពារ អនុប៉ុស្ដិ៍ និងភាគីម្ចាស់ស្រែ ភាគីម្ចាស់ក្របីចំនួន១៣ក្បាល។ ក្នុងដំណោះស្រាយគ្នានោះ មានការជជែកតឹងបំពង់ ក ដាក់គ្នា រហូតដល់ម៉ោង ៤ល្ងាច ភាគីម្ចាស់ស្រែនិងម្ចាស់ហ្វូងក្របីមកសាលាឃុំជាលើកទី២ ដើម្បីសម្របសម្រួលគ្នាបន្ត លើកទី១ដំណោះស្រាយដាច់បាយដាច់ទឹក ខាងដំណាំស្រូវទារសំណងក្របី១៣ក្បាល ចំនួន១០លានរៀលគត់។ ចំណែកខាងម្ចាស់ក្របីទទួលបង់ថ្លៃក្របី១ក្បាល២០ម៉ឺនរៀលប៉ុណ្ណោះ ទើបដំណោះស្រាយមិនត្រូវរ៉ូវគ្នា។ ជាលទ្ធផលបញ្ចប់រឿងត្រឹមសាលាឃុំផ្លូវទូក ភាគីទាំងសងខាងត្រូវរ៉ូវគ្នា ក្នុងក្របី១ក្បាល បង់ការខូចខាតតម្លៃចំនួន២៥ម៉ឺនរៀល ហើយបានធ្វើកិច្ចសន្យា។

ចុងក្រោយផងដែរលោក ប៉ាត់ គន មេឃុំផ្លូវទូក សូមសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋរស់នៅភូមិច្រណកក៏ដូចរស់នៅភូមិស្ទោងខាងខេត្តកំពង់ធំ។និងខេត្តកំពង់ឆ្នាំង។ សូមមេត្តាកុំព្រលែងសត្វក្របីតាមអំពើចិត្ត ពាក់ព័ន្ធខាងលើធ្វើឲ្យ សត្វក្របីដើរស៊ីស្រូវតាមអំពើចិត្ត អញ្ចឹងហើយសូមបងប្អូនមេត្តាមើលថែសត្វក្របីឲ្យបានល្អ ជៀសវាង វានឹងទៅស៊ីដំណាំស្រូវរបស់ប្រជាពលរដ្ឋ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *